កិច្ចប្រជុំរៀបចំផែនការការងាររបស់នាយកដ្ឋានព័ត៌មានបច្ចេកវិទ្យា នៃលេខាធិការដ្ឋន គ.ជ.ប.ភ

0

ភ្នំពេញ ៖ ដើម្បីពង្រឹងការអនុវត្តន៍ការងារក្នុងការិយាល័យទាំង ៤ របស់នាយកដ្ឋាន ព័ត៌មានបច្ចេកវិទ្យានៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ) កាលពីព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥ មានកិច្ចប្រជុំពិភាក្សាការងារមួយបានប្រារព្វឡើងនៅលេខាធិការដ្ឋាន គ.ជ.ប.ភ ទីតាំងអគ្គស្នងការនរគបាលជាតិ ក្រោមការដឹកនាំរបស់ ឯកឧត្តម បុឹល ច័ន្ទវីរៈ សមាជិកលេខាធិការដ្ឋាន គ.ជ.ប.ភ និងជាប្រធាននាយកដ្ឋានព័ត៌មានបច្ចេកវិទ្យាដោយមានការចូលរួមពីប្រធាន និងអនុប្រធានការិយាល័យទាំង៤របស់នាយកដ្ឋាន។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រធានអង្គប្រជុំបានពិនិត្យនិងពិភាក្សាទៅលើផែនការការងារ និងគម្រោងថវិការរបស់ការិយាល័យនីមួយៗ សម្រាប់ការអនុវត្តនការងារក្នុងឆ្នាំ ២០១៦។

បន្ទាប់ពីធ្វើការពិភាក្សាអស់ជាច្រើនម៉ោង កិច្ចប្រជុំនេះបានបញ្ចប់ដោយមានផ្លែផ្ការគួរជាទីមោទន និងដោយសេចក្តីសោមនស្សរីករាយ។

20-10-15_01 20-10-15_02 20-10-15_03