ប៉ូលិសឥណ្ឌូនេស៊ីឃុំខ្លួនជនសង្ស័យ៤នាក់ពីបទភេរវកម្ម

0

ប្រទេសឥណ្ឌូនេស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប៉ូលិសឥណ្ឌូនេស៊ីបានឃុំខ្លួនជនសង្ស័យ៤នាក់កាលពីថ្ងៃសុក្រ អំឡុងពេលប្រតិបត្តិការនៅក្នុងខេត្តវ៉េសចាវ៉ា ដែលប្រតិបត្តិការនេះជាផ្នែកមួយនៃការស៊ើបអង្កេតលើសកម្មភាពទាំងឡាយណាដែលគេចាត់ទុកថាជាអំពើភេរវកម្ម។

ប្រតិបត្តិការ ដែលបានធ្វើឡើងដោយអង្គភាពប្រឆាំងភេរវកម្មនៃអគ្គស្នងការនគរបាលជាតិ បានកើតឡើងនៅក្នុងតំបន់ម៉ាចាឡេងកា។ ក្រុមមន្ត្រីត្រូវបានរាយការណ៍ថាបានរឹបអូសភ័ស្តតាងមួយចំនួនក្នុងនោះមានទាំងឯកសារ និងគ្រឿងផ្ទុះមួយចំនួន។

គួររំលឹកផងដែរថា ប្រទេសឥណ្ឌូនេស៊ីធ្លាប់មានបទពិសោធន៍ទទួលរងនូវការវាយប្រហារភេរវកម្មជាច្រើនលើកនាពេលកន្លងមក ក្នុងនោះមានទាំងការវាយប្រហារបំផ្ទុះគ្រាប់បែកនៅកោះប៉ាលីកាលពីឆ្នាំ២០០២ និងការទម្លាក់គ្រាប់បែកលើវិហារម៉ាកាសារកាលពីឆ្នាំ២០២១។ ដើម្បីជាការឆ្លើយតប ប្រទេសដែលជាប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះបានធ្វើប្រតិបត្តិការជាច្រើនលើកដើម្បីប្រឆាំងនឹងអំពើរភេរវកម្មទាំងក្នុងតំបន់ និងជាអន្តជាតិ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here