ការវាយប្រហារទីក្រុងប៉ារីស៖ ប៉ូលីសតាមប្រមាញ់ Salah Abdeslam និងអ្នកផ្សំគំនិត

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ១៦ ខែ​ វិច្ឆិកា ឆ្នាំ ២០១៥

ការប្រមាញ់ដ៏ធំកំពុងតែតាមស្វែងរកសមាជិកដែលនៅរស់និងអ្នកផ្សំគំនិតផ្សេងទៀតរបស់ក្រុមអ៊ីស្លាមដែលបានសម្លាប់មនុស្ស ១២៩ នាក់នៅក្នុងទីក្រុងប៉ារីសកាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ។ ប៉ូលីសបានដាក់កាសង្ស័យទៅលើឈ្មោះ Salah Abdeslam អាយុ ២៦ ឆ្នាំដែលជាជនសង្ស័យសំខាន់។ គេបានរាយការណ៍ថា លោកត្រូវបានឃាត់ខ្លួនបន្ទាប់ពីមានការវាយប្រហារចាប់ផ្តើម ប៉ុន្តែក្រោយមកក៏អនុញ្ញាតឱ្យចេញទៅវិញ។ ទន្ទឹមនឹងនេះដែរប្រទេសបារាំងបានវាយប្រហារតាមអាកាសទៅលើប្រទេសសីរីត្រង់តំបន់រដ្ឋអ៊ីស្លាម។ របាយការណ៍ចុងក្រោយបាននិយាយថា ប៉ូលីសកំពុងស៊ើបអង្កេតឈានទៅរកការធ្វើសកម្មភាពវាយឆ្មក់ជាបន្តបន្ទាប់។ អង្គការប្រព័ន្ធផ្សព្វផ្សាយបារាំងបាននិយាយថាប្រតិបត្ដិការប៉ូលីសធ្វើឡើងនៅ Bobigny ដែលជាយក្រុងនៃទីក្រុងប៉ារីស នៅ Jeumont ជិតព្រំដែនបារាំងជាមួយប្រទេសប៊ែលហ្សិ និងនៅភាគខាងត្បូងទីក្រុងទូលូ។ ក្រុមរដ្ឋអ៊ីស្លាមបាននិយាយថាវាជារឿងនៅពីក្រោយការវាយប្រហារដោយកាំភ្លើងនិងគ្រាប់បែកពីថ្ងៃសុក្រនៅបារនិងភោជនីយដ្ឋានក្នុងទីក្រុងប៉ារីស សាលប្រគុំតន្ត្រីនិង Stade de France និងកីឡាដ្ឋានធំរបស់ប្រទេសនេះ។ ភេរវករប្រាំពីរនាក់បានស្លាប់ក្នុងការវាយប្រហារក្នុងរដ្ឋធានីបារាំង ភាគច្រើននៃពួកគេគឺបំផ្ទុះខ្សែក្រវាត់ធ្វើអត្តឃាត។

Suspected 16-11-15