បុរសប្រដាប់ដោយកាំបិតម្នាក់ត្រូវបានសម្លាប់ដោយប៉ូលិសក្រុងប៉ារីសក្នុងពិធីរំលឹកខួបនៃការវាយប្រហារ Charlie Hebdo

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០៧ ខែ​ មករា ឆ្នាំ ២០១៦

ទីក្រុងប៉ារីសដែលប្រឈមរយៈពេលមួយឆ្នាំនៃអំពើហិង្សារបស់ពួកជីហាដនិយមនោះបានប្រឈមនឹងភាពភ័យខ្លាចជាថ្មីម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍ខណៈដែលប៉ូលីសបានបាញ់សម្លាប់បុរសប្រដាប់ដោយកាំបិតម្នាក់នៅក្នុងខួបនៃការវាយប្រហារ Charlie Hebdo។ រូបភាពទង់ជាតិរបស់ក្រុម ISIS ដែលបានបោះពុម្ពនៅលើក្រដាសត្រូវបានរកឃើញនៅលើរាងកាយរបស់បុរសម្នាក់នេះរួមជាមួយក្រដាសមួយសន្លឹកដែលមានអក្សសរសេរដោយដៃជាភាសាអារ៉ាប់ដែលអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ការិយាល័យអង្គភាពប្រឆាំងភេរវកម្មកំពុងតែស៊ើបអង្កេតលើបញ្ហានេះ។ សេចក្តីថ្លែងការណ៍នេះបាននិយាយថាបុរសដែលមិនស្គាល់អត្ដសញ្ញាណត្រូវបានបាញ់ខណៈដែលគាត់ព្យាយាមចូលទៅក្នុងស្ថានីយ៍ប៉ូលីសមួយកន្លែងនៅភាគខាងជើងនៃទីក្រុងប៉ារីស ដោយមានកាំបិតនៅក្នុងដៃនិងស្រែកថា “Allahu Akbar”។ សេចក្តីថ្លែងការណ៍បន្តថាបុរសម្នាក់នេះបានបំពាក់នូវឧបករណ៍គ្រឿងផ្ទុះក្លែងក្លាយ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រទេសបារាំងលោក Bernard Cazeneuve បាននិយាយនៅឯសន្និសីទកាសែតមួយថាការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណនៃអ្នកវាយប្រហារ និងការជម្រុញចិត្តរបស់គាត់។

France 08-01-16