ជុំនួបពិភាក្សាការងាររវាងក្រសួងការពារជាតិជាមួយក្រុមការងារនៃកម្មវិធីគ្រប់គ្រងយុទ្ធសាស្ត្រពាណិជ្ជកម្មក្នុងកម្មវិធី EXBS របស់សហរដ្ឋអាមេរិក

0

ក្រុមការងារនៃកម្មវិធីគ្រប់គ្រងយុទ្ធសាស្ត្រពាណិជ្ជកម្មក្នុងកម្មវិធី EXBS របស់សហរដ្ឋអាមេរិក បន្តជួបពិភាក្សាជាមួយតំណាងក្រសួងការពារជាតិនៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៦នេះ នៅទីស្តីការក្រសួងការពារជាតិ។ ក្នុងជំនួបពិភាក្សានេះមានការចូលរួមពីសំណាក់ តំណាងលេខាធិការដ្ឋានគណៈ កម្មាធិការជាតិប្រឆាំងភេរវកម្ម ប្រតិភូក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកលើការងារទំនិញទ្វេរមុខ និងទប់ស្កាត់ការរត់ពន្ធសារធាតុវិទ្យុសកម្មដោយខុសច្បាប់ អគ្គលេខាធិការរង អាជ្ញាធរជាតិអាវុធគីមី នាយកនាយកដ្ឋានហ្វឹកហ្វើន និងបណ្តុះបណ្តាល នាយកនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងសារធាតុគីមី នាយកនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ៍ នាយកនាយកដ្ឋានរដ្ឋបាល ភស្តុភារ និងបច្ចេកទេស តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងតំណាងបញ្ជាកាដ្ឋានកងទ័ពជើងទឹក។ ក្នុងជំនួបនេះផងដែរតំណាងក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានទទួលយកនូវសំណូមពរមួយចំនួនរបស់តំណាងក្រសួងការពារជាតិ ហើយសន្យាថានឹងយកសំណើទាំងនេះទៅពិចារណា នឹងឆ្លើយតបមកវិញតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មនៅពេលក្រោយ។

Meeting Detional Defence 28-01-16 Meeting Detional Defence 28-01-16_2 Meeting Detional Defence 28-01-16_1