ប៉ូលិសតួកគីឃុំខ្លួនជនសង្ស័យ IS ចំនួន ១១ នាក់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល

0

ប៉ូលិសចាប់ឃុំខ្លួនមនុស្សចំនួន១១នាក់ ដោយក្នុងនោះមានជនបរទេសចំនួន០៩នាក់ពីបទសង្ស័យមានពាក់ព័ន្ធនឹងរដ្ឋអ៊ីស្លាម(IS) នៅក្នុងទីក្រុងអ៊ីស្តង់បុល។

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានរាយការណ៍ថា នៅថ្ងៃពុធ ទី២៩ ម្សិលមិញនេះ ប៉ូលិស  តួកគីបានឃុំខ្លួនមនុស្សចំនួន១១នាក់ដោយនៅក្នុងនោះមានជនជាតិបរទេសចំនួន០៩នាក់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលជុំវិញការសង្ស័យពាក់ព័ន្ធនឹងរដ្ឋអ៊ីស្លាម (IS) ។

ភ្នាក់ងារសារព័ត៌មានឯកជន Demiroren ចុះផ្សាយថា ប៉ូលិសបានបើកប្រតិបត្តិការក្នុងពេលដំណាលគ្នានៅទីតាំងចំនួន១៤ទូទាំងទីក្រុងដើម្បីចាប់ខ្លួនជនសង្ស័យដែលសមត្ថកិច្ចចោទប្រកាន់ថា បានជួយសមាជិកក្រុមជ្រុលនិយមនៅក្នុងប្រទេសស៊ីរី។

ប្រភពបានបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានចោទប្រកាន់ពីបទសរសើរដល់ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតលើបណ្តាញសង្គម។

គួររំលឹកផងដែរថា ក្រុមឧទ្ទាម IS ត្រូវគេស្តីបន្ទោសចំពោះការវាយប្រហារជាច្រើនឆ្នាំនៅក្នុងប្រទេសតួកគីដោយក្នុងនោះមនុស្សចំនួនច្រើនជាង៣០០នាក់ត្រូវគេសម្លាប់។

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here