មន្រ្តីបារាំង៖ “គ្មានភ័ស្តុតាង” តភ្ជាប់មេរោគកូវីដ១៩ ទៅមន្ទីរពិសោធន៍ក្រុងវូហានទេ

0

មន្ត្រីប្រធានាធិបតីបារាំងម្នាក់ប្រឆាំងនឹងពាក្យចចាមអារាមដែលចោទប្រកាន់ពីការផ្សារភ្ជាប់គ្នារវាងការរាលដាលនៃមេរោគឆ្លងកូរ៉ូណាវីរុស និងមន្ទីរពិសោធន៍មេរោគនៅក្រុងវូហានដោយបញ្ជាក់ជាថ្មីថា វាមិនមានភ័ស្តុតាងជាក់ស្តែងដើម្បីគាំទ្រការអះអាងដែលគាំទ្រដោយសហរដ្ឋអាមេរិកនោះទេ។

មន្ត្រីនោះប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “យើងចង់បញ្ជាក់ឱ្យច្បាស់ថារហូតមកដល់សព្វថ្ងៃនេះ វាមិនមានភ័ស្ដុតាងជាក់ស្តែងដែលបញ្ជាក់ព័ត៌មានថ្មីៗដែលបានផ្សព្វផ្សាយនៅក្នុងសារព័ត៌មានសហរដ្ឋអាមេរិកអំពីទំនាក់ទំនងរវាងប្រភពដើមនៃមេរោគកូវីដ១៩ និងការងាររបស់មន្ទីរពិសោធន៍ P4 នៃទីក្រុងវូហានប្រទេសចិនទេ។”

វាមិនមែនគ្រាន់តែប្រព័ន្ធផ្សព្វផ្សាយអាមេរិកដំណើរការជាមួយទ្រឹស្តីដែលមិនមានការចាប់អារម្មណ៍នោះទេ – ប្រព័ន្ធផ្សព្វផ្សាយបារាំងក៏ផ្តោតទៅលើរឿងនេះផងដែរ រួមជាមួយនឹងការលើកឡើងពីសំណាក់ប្រធានាធិបតីអេម៉ានុយអែលម៉ាក្រូនកាលពីពេលថ្មីៗនេះដោយចោទសួរថា តើទីក្រុងប៉េកាំងមានភាពស្មោះត្រង់ទាំងស្រុងអំពីអ្វីដែលបានកើតឡើងក្នុងពេលដំបូងនៃជំងឺរាតត្បាតនេះ?​

លោកប្រធានាធិបតីប្រាប់សារព័ត៌មាន Financial Times កាលពីថ្ងៃព្រហស្បតិ៍ថា“ វាមានរឿងរ៉ាវជាច្រើនដែលបានកើតឡើងដែលយើងមិនធ្លាប់ដឹង” ។ លោកបង្ហាញថា វាជារឿងឆោតល្ងង់ក្នុងការអះអាងថាប្រទេសចិនដោះស្រាយវិបត្តិប្រសើរជាងប្រទេសបារាំង។ ការអត្ថាធិប្បាយរបស់លោកធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសបារាំងកោះហៅឯកអគ្គរដ្ឋទូតចិនជាការឆ្លើយតបនឹងអត្ថបទមួយនៅលើគេហទំព័ររបស់ស្ថានទូតចិនដែលលើកឡើងថាបណ្តាប្រទេសលោកខាងលិចមួយចំនួនកំពុងបោះបង់ចោលមនុស្សចាស់ជរាដែលស្លាប់នៅក្នុងគេហដ្ឋានថែទាំជាច្រើនដូចដែលបានកើតឡើងនៅក្នុងប្រទេសអេស្ប៉ាញដែរ។

ប្រទេសចិនច្រានចោលជម្លោះនេះថា វាជាការយល់ច្រឡំមួយជាមួយអ្នកនាំពាក្យក្រសួងការបរទេសលោក Lijian Zhao និងចង្អុលបង្ហាញថាទីក្រុងប៉េកាំងមិនបានធ្វើអត្ថាធិប្បាយអវិជ្ជមានណាមួយអំពីការឆ្លើយតបរបស់បារាំងចំពោះវិបត្តិនេះទេ ហើយគ្មានចេតនាធ្វើវានោះទេ។

ស្របពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនចោទប្រកាន់ជាផ្លូវការពីទីក្រុងប៉េកាំងពីការចម្លងវីរុសឆ្លងនេះចំពោះពិភពលោកក៏ដោយ ប្រទេសនេះបង្ហាញនូវវិធីជាច្រើនដែលគណបក្សកុម្មុយនិស្តចិនត្រូវទទួលខុសត្រូវចំពោះការរាតត្បាតនេះដោយត្អូញត្អែរថាប្រទេសចិនខ្វះខាត“ ភាពបើកចំហរ និងតម្លាភាព” ដែលត្រូវគេសន្មត់ថាវាត្រូវការដើម្បីដំណើរការមន្ទីរពិសោធន៍ផ្នែកមេរោគដែលមានសុវត្ថិភាពនោះ។ ទីក្រុងប៉េកាំងបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់ដែលថា កូវីដ១៩មានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍វូហាន៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here