យុវជន​ម្នាក់បានទទួល​ប្រាក់រង្វាន់​ជាង ៣៦០០០ដុល្លារ ជា​លើកដំបូង​ ក្រោយ​រកឃើញ​ពី​ចន្លោះប្រហោង​នៃ​ប្រព័ន្ធ​សុវត្ថិភាព​របស់​ក្រុមហ៊ុន Google

0

ចាប់​កាន់​កុំព្យូទ័រ​តាំងពី​អាយុ ១០ ឆ្នាំ Pereira បាន​ប្រលូក​ចូល​សិក្សា​ថ្នាក់​សរសេរ​កូដ​នៅ​មួយឆ្នាំ​បន្ទាប់ ហើយ​ព្យាយាម​លុត​ដំ​ខ្លួន​ឲ្យ​បាន​ស្គាល់​ភាសា​កូដ​ច្រើន​ប្រភេទ​ខុសគ្នា។

លុះដល់​ឆ្នាំ ២០១៦ ធ្លាប់​ត្រូវបាន​ក្រុមហ៊ុន Google ជ្រើសរើស​ឲ្យ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ​កណ្តាល​ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក បន្ទាប់​ឈ្នះ​ការប្រកួត​សរសេរ​កូដ។ លុះ​មួយរយៈ​ក្រោយ​ក្មេងប្រុស​ដែលមាន​ដើមកំណើត​អ៊ុយ​រុយ​ហ្គា​យ ទទួលបាន​ប្រាក់រង្វាន់​ពី​ក្រុមហ៊ុន​យក្ស​អាមេរិក​ដល់​ទៅ ៣៦ ៣៣៧ ដុល្លារ ជុំវិញ​ការស្វែងរក​ឃើញ​នូវ​ចន្លោះប្រហោង។

កំហុសឆ្គង​ដែល Pereira រកឃើញ មាន​តាំងពី​ដើមឆ្នាំ​មកម្ល៉េះ ប៉ុន្តែ​ទើប​ទទួលបាន​ការអនុញ្ញាត​ឲ្យ​សរសេរ​វិធីសាស្ត្រ​ក្នុង​ការរុករក​ចន្លោះប្រហោង​នេះ​ដោយ​ជោគជ័យ​នៅ​អំឡុង​ខែ ឧសភា ឆ្នាំ ២០១៨ រហូតដល់ Google ធ្វើការ​បញ្ជាក់​ជា​សាធារណៈ​ថា​ក្រុមហ៊ុន​ពិតជា​មាន​ចំណុច​ថ្លោះធ្លោយ​បែប​នោះ​ពិតមែន។

នេះ​ពុំមែន​ជា​លើក​ទី ១ ទេ ដែល Google ផ្តល់ប្រាក់​រង្វាន់​ដល់​បុគ្គល​ខ្លាំង អាច​ស្វែងរក​កំហុស​ខ្លួន ផ្ទុយទៅវិញ​នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន​បាន​ចាយលុយ​អស់​ជាង ២,៩ លាន​ដុល្លារ ទៅលើ​អ្នករុករក ២៧៤ រូប ក្នុងនោះ​មាន​ប្រាក់រង្វាន់​ធំ​បំផុត​ខ្លះ​ឈានដល់ ១១២ ៥០០ ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here