កំហុស Bug នៅក្នុង “Sign in with Apple” អាចឱ្យ​ហេ​គឃ​រ័​ចូលទៅក្នុង​គណនី​អ្នកប្រើប្រាស់

0

ថ្មីៗនេះ ក្រុមហ៊ុន Apple បង់ប្រាក់​ទៅឱ្យ​អ្នកស្រាវជ្រាវ​ជនជាតិ​ឥណ្ឌា​ឈ្មោះថា Bhavuk Jain ចំនួន ១០០,០០០ដុល្លារ​ជា​ថ្នូ​ដែល​គាត់​រាយការណ៍​អំពី​ភាពខ្វះ​ចន្លោះ​របស់​ប្រព​ន្ធ័ “Sing in with Apple” ។

ទោះបីជា​ក្រុមហ៊ុន​ចេញ patch នៅថ្ងៃនេះ​ហើយក៏​ដោយ តែ​វា​នៅតែ​ឱ្យ​ហេ​គឃ​រ័​អាច ឆ្លងកាត់​ការផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ (authentication) និង​អាច​ចូលទៅក្នុង​គណនី​គោលដៅ​នៅ ពេលដែល​អ្នក​ប្រើ “Sign in with Apple” ។

កាលពី​ឆ្នាំមុន​នៅ​សន្និសីទ WWDC របស់​ក្រុមហ៊ុន Apple បង្ហាញ​ពី​លក្ខណៈ​របស់ “Sign in with Apple” ទៅកាន់​ពិភពលោក​ថា ជា​ប្រព័ន្ធ​ចូល​ដែល​ការពារ ភាព​ឯកជន ដែល​អាចឱ្យ​អ្នក​ប្រើ sign up គណនី​ជាមួយនឹង​កម្មវិធី​ភាគី​ទី ៣ ដោយ​មិន​បង្ហាញ​អាសយដ្ឋាន​អ៊ី​ម៉ែ​ល​របស់​អ្នកប្រើប្រាស់ (ដែល​ប្រើ Apple IDs) នោះទេ។

នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ Hacker News លោក Bhavuk Jain បង្ហាញថា​ភាព​ខ្វៈ​ចន្លោះ​នោះ គាត់​រកឃើញ​នៅក្នុង​ដំណាក់កាល​នៃ​ការត្រួតពិនិត្យ​រក​ភាពត្រឹមត្រូវ​របស់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​នៅលើ client side មុនពេល​ចាប់ផ្តើម​ស្នើការ​ផ្ទៀងផ្ទាត់ (authentication) ពី servers របស់ Apple។

ដោយ​មិនដឹង នៅពេលដែល​ផ្ទៀងផ្ទាត់​អ្នក​ប្រើ​ឆ្លងកាត់ “Sign in with Apple” ម៉ាស៊ីន​មេ​បង្កើត JSON Web Token (JWT) ដែលមាន​ផ្ទុក​ព័ត៌មាន​សង្ងាត់​ដែល third party application ប្រើ​ដើម្បី បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​អ្នក​ប្រើ​ដែល sign in។

លោក Bhavuk រកឃើញថា​ទោះបីជា Apple សួរ​អ្នក log in ចូលទៅក្នុង Apple account មុនពេល​ចាប់ផ្តើម​ក៏ដោយ វា​មិន​ត្រួតពិនិត្យ​ថា​តើ មនុស្ស​ដដែល​ហ្នឹង​កំពុងតែ​សើ្ន JSON Web Token (JWT) នៅ​ជំហាន​បន្ទាប់ពី​ការផ្ទៀងផ្ទាត់ server របស់​វា​ទេ។ ដូច្នេះ ការ​ខ្វៈ​ខាត​នេះ​អាច​បណ្តាលឱ្យ​ហេ​គ​ឃ័​រ​ទាញយក Apple ID និង​បង្កើត JWT payload ដែល​អាច sign in ជាមួយនឹង​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ។

គាត់​ក៏​បន្ថែមទៀតថា គាត់​អាចបង្កើត JWTs សម្រាប់ Email ID ពី Apple នៅពេលដែល​អត្តសញ្ញាណ​ទាំងនោះ​ត្រូវ ទទួលស្គាល់​ការប្រើប្រាស់​ថា​វា​ជា Apple’s public key រួចហើយ វា​មានន័យថា​ហេ​គឃ​រ័​អាច​រក្សាទុក JWT ដោយ link ជាមួយ Email ID និង​អាច​ដំណើរការ​គណនី​ជនរងគ្រោះ​ហើយ។

ក្រៅពី​បង់ប្រាក់​ទៅ​អ្នក​ដែល​រកឃើញ​ភាពខ្វះ​ចន្លោះ​ហើយ ក្រុមហ៊ុន​នៅ​បញ្ជាក់ទៀតថា វា​កំពុងតែ​ត្រួត ពិនិត្យ server logs របស់ខ្លួន និង ស្វែងរក​ដំណើរ​ការដែល​មិន​ធ្វើឱ្យប៉ះពាល់​ទៅដល់​អ្នកប្រើប្រាស់ ថែមទៀត៕

ប្រភពព័ត៌មាន ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here