បញ្ហា​នៅក្នុង Facebook Messenger Windows ជួយ​ឱ្យ Malware បន្ត​និរន្តរភាព

0

ក្រុម​ស្រាវជ្រាវ​សុវត្ថិភាព​អ៊ី​ន​ធឺរ​ណិ​ត​នៅ Reason Labs រកឃើញថ្មីៗនេះ​អំពី​កង្វះខាត​នៅក្នុង​កម្មវិធី Facebook Messenger ដែល​ប្រើ​សម្រាប់ Windows។បញ្ហា​កើត​មាននៅ​ជំនាន់ Messenger 460.16 ដែល​ហេ​គ​ឃ័​រ​អាច​ចូល​ដំណើរការ files ដែលមាន​ស្រាប់​នៅក្នុង​ប្រព័ន្ធ​ដើម្បី​ជួយ​ពង្រីក​ដល់​ដំណើរការ malware។

Reason Labs បាន​រាយការណ៍​ទៅ Facebook កាលពី​ខែមេសា បន្ទាប់មក​ក្រុមហ៊ុន​បានចេញ patched ដើម្បី​ធ្វើ​បច្ចុប្បន្នភាព Facebook Messenger សម្រាប់​អ្នកប្រើប្រាស់ Windows តាមរយៈ​ហាង Microsoft។ យោងតាម​អ្នកស្រាវជ្រាវ បានឱ្យដឹងថា កម្មវិធី​ដែល​ចន្លោះប្រហោង​នេះ​បាន call ដើម្បី load Windows Powershell ចេញពី​ផ្លូវ the C:\python27 ។

ផ្លូវ​នេះ​ត្រូវបាន​បង្កើត​នៅពេល​តំឡើង​កម្មវិធី Python ជំនាន់ 2.7 និង​ជាទូទៅ​អត់ មាននៅ​ក្នុង​ការតំឡើង Windows ទេ។ ហេ​គ​ឃ័​រ​អាច​វាយប្រហារ​ដូចជា calls ដែល​ក្នុង​គោលបំណង load ធនធាន​ដែល​អត់​មាន​សក្តានុពល​ដំណើរ​ទៅជា​មេរោគ។ លើសពីនេះ​ទៀត តាំងពី directory ដែលជា​គោលដៅ នៅ​ទីតាំង​ដែល​គ្មាន​ស្ថិរភាព​ទៀត កម្មវិធី​វាយប្រហារ​អាច​ដំណើរការ path ដោយ មិនចាំបាច់​ត្រូវការ​សិទ្ធិ​ជា Admin ។

បញ្ហា​ត្រូវបាន​ដោះស្រាយ​នៅ​ជំនាន់ 480.5 ដែល​ទើបតែ​ចេញ​នៅពេលថ្មីៗនេះ​ដើម្បី​ធ្វើតេស្ត​សាក ល្បង។ អ្នកប្រើប្រាស់​អាចធ្វើ​បច្ចុប្បន្នភាព​ទៅកាន់​ជំនាន់​ចុងក្រោយ។ ហេ​គ​ឃ័​រអា​ច​ប្រើប្រាស់ វិធីសាស្ត្រ (method) ដែលមាន​នេះ​ទៅ​វាយប្រហារ​ស្ថាប័នហិរញ្ញវត្ថុ ការិយាល័យ​រដ្ឋាភិបាល និង រោងចក្រ​ឧស្សាហកម្មផ្សេង។ បញ្ហា​នេះ​ចាត់ទុកថា​ជាការ​ព្រួយបារម្ភ​មួយ​នៅក្នុង​ដំណាក់កាល កូ​រ៉ូ​ណា​វីរុស​នេះ។

យោងតាម​ការ​រឹតបន្តឹង​ពី​ការធ្វើដំណើរ ការឃុំខ្លួន និង​ការចាប់​បង្ខំ​ឱ្យធ្វើ​ការ​ពី​ផ្ទះ ដែល​អ្នកប្រើប្រាស់​ពឹង​ផ្អែកទៅលើ​កម្មវិធី messenger និង video conference សម្រាប់​ទំនាក់ទំនង។ Facebook’s Messenger គឺជា​កម្មវិធី​មួយ​ដែល​ពេញនិយម។ នៅ​ខែមីនា Facebook បាន​រាយការណ៍ ថា អ្នកប្រើប្រាស់ message កើនឡើង​ដល់​ទៅ 50% និង group in call កើន​ដល់​ទៅ 1000% ៕

ប្រែ​សម្រួល​ដោយ៖ កញ្ញា
ប្រភពព័ត៌មាន ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here