ក្រុមសកម្មជនហេគឃ័រ និងអ្នកតស៊ូមតិ បានបង្ហាញនូវទិន្នន័យទំហំ 269GB ដែលលួចបានពី នាយកដ្ឋានប៉ូលិសជាង ២០០ មជ្ឍមណ្ឌលព័ត៌មាន (Fusion centers) និងភ្នាក់ងារអនុវត្តច្បាប់ផ្សេង ទៀតនៅអាមេរិក។
ទិន្នន័យរបស់ BlueLeaks ត្រូវបានទម្លាយដោយក្រុម DDoSecrets មានផ្ទុកឯកសារសំខាន់ៗរាប់រយ ពាន់ កាលពី ១០ឆ្នាំមុនរួមមានព័ត៌មានផ្លូវការ និងផ្ទាល់ខ្លួន។ DDoSecrets ឬ Distributed Denial of Secrets គឺជាអ្នកប្រមូលទិន្នន័យស្រដៀងគ្នានឹង WikiLeaks ដែរ ដែលបង្ហោះទិន្នន័យ និងរៀបចំ ព័ត៌មានដែលស្នើពីសំណាក់អ្នកជួល ឬហេគឃ័រ ខណៈពេលដែលខ្លួនវាស្នើមិនលូកដៃចូលទេ។
យោងតាមក្រុមហេគឃ័រ BlueLeaks មានទិន្នន័យជាច្រើនរួមមាន: ” របាយការណ៍ប៉ូលិស និង FBI សារព័ត៌មានផ្លូវការ ឯកសារផ្តល់យោបល់ និងមានឯកសារជាច្រើនផ្សេងទៀត” ។ ដែល ”អាចឆ្លុះ បញ្ចាំងពីការអនុវត្តច្បាប់ និងសកម្មភាពរដ្ឋាភិបាល រួមទាំងមានឯកសារ Covid 19 រាប់ពាន់ទៀតផង” ។
បើយោងតាមរបាយការណ៍របស់ security blogger Krebs បានឱ្យដឹងថា “ព័ត៌មានបង្ហាញថាប្រភព ព័ត៌មាននេះផ្តើមចេញពីការរំលោភនៅក្រុមហ៊ុន Houston-based web hosting company “Netsential Inc,” ដែលជាមជ្ឍមណ្ឌលផ្ទុកព័ត៌មានជាតិ (NFCA)” ។
Fusion centers គឺជាមជ្ឍមណ្ឌលព័ត៌មានដែលបែងចែងក្នុងស្រុក រដ្ឋ តំបន់ពីការអនុវត្តច្បាប់ និង ភ្នាក់ងារឯករាជ្យ ការពារ ស៊ើបអង្កេត និងឆ្លើយតបទៅនឹងសកម្មភាពភារវកម្ម។ នៅក្នុងរដ្ឋ NFCA បាន ប្រាប់ Krebs ថា: “កាលបរិច្ចេទនៃឯកសារដែលបានខ្ចរខ្ចាយនេះការពិតទៅមានរយៈពេលជិត ២៤ឆ្នាំ គិតចាប់ពីខែសីហា ឆ្នាំ១៩៩៦ មកដល់ខែមិថុនា ឆ្នាំ២០២០ នៅក្នុងឯកសារទាំងនោះរួមមាន: ឈ្មោះ អាសយដ្នានអ៊ីម៉ែល លេខទូរស័ព្ទ ឯកសារជា PDF រូបភាព និង អត្ថបទ វីដេអូ ឯកសារជា CSV និង ZIP files” ។
ក្រុមហ៊ុន Netsential បានថ្លែងថាហេគឃ័របានប្រើគណនីរបស់អតិថិជន និងទាញយកទិន្នន័យ អតិថិជនផ្សេងទៀតដែលរួមមានទាំង ភ្នាក់ងារប៉ូលិសអាមេរិក និងមជ្ឍមណ្ឌលព័ត៌មាន (Fusion Centers)។ ក្រុមហ៊ុន Netsential គឺជាក្រុមហ៊ុន web hosting company ដែលត្រូវបានប្រើដោយ ហេគឃ័រដើម្បីចូលទៅរកក្រុមគោលដៅដោយប្រើមេរោគ ransomware តាមការផ្ញើអ៊ីម៉ែល spear-phising email ដើម្បីបំភាន់ដូច NFCA ដែរ៕
ប្រភពព័ត៌មាន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០
ប្រែសម្រួលដោយ៖ កញ្ញា