VirusTotal គឺជាសេវាស្កេនរកមេរោគដ៏ល្បីមួយដែលជារបស់ Google ហើយនៅពេលថ្មីៗនេះក្រុមហ៊ុន បានប្រកាសពីសមត្ថភាពថ្មីដែលត្រូវបានបន្ថែមដោយមានការសហការពីក្រុមហ៊ុនសុវត្ថិភាព Israeli។
VirusTotal ផ្តល់សេវាកម្មអនឡាញឥតគិតថ្លៃ ដែលវិភាគរកមើលឯកសារដែលគួរឱ្យសង្ស័យ និង URLs ដើម្បី ការពារមេរោគ malware និងចែករំលែកជាមួយសមាគមន៍សុវត្ថិភាព។ ជាមួយនឹងការវាយប្រហារពី មេរោគប្រភេទថ្មី អ្នកស្រាវជ្រាវអាចជឿជាក់នឹងអាចស្វែងរកលឿន និងចែករំលែកដោយ VirusTotal ដើម្បីការពារក្រុមហ៊ុនពីការវាយប្រហារ។
Cynet ដែលជាអ្នកបង្កើត platform ដើម្បីការពារការវាយប្រហារនោះ ថ្ងៃនេះបានរួមបញ្ចូល Cynet Detection Engine របស់វាចូលទៅក្នុង VirusTotal។ អត្ថប្រយោជន៍នៃការរួមបញ្ចូលនេះ ទី១គឺ Cynet ផ្តល់ VirusTotal នូវបច្ចេកវិទ្យា intelligence ចុងក្រោយពី ML-based detection engine (CyAI) ដែល អាចការពារអតិថិជននៅទូទាំងពិភពលោក។
ទី២គឺ Cynet នឹងប្រើ intelligence នៅក្នុង VirusTotal ដើម្បីបង្កើនសមត្ថភាព CyAI model ឱ្យជំរុញការការពារ និង ភាពសុក្រឹត។ Cynet បន្តការវិវត្តដោយ សិក្សាពី datasets ថ្មីដើម្បីបង្កើនភាពសុក្រឹត និងកាត់បន្ថយកំហុស។ ការប្រៀបធៀបឯកសារដែលរក ឃើញថាត្រូវបានគំរាមកំហែងដោយ CyAI មានភាពរហ័សបើយោងតាម Cynet៕
ប្រភពព័ត៌មាន ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០
ប្រែសម្រូលដោយ៖ កញ្ញា









