អ្នក​អាច​ស្វែងរក Covid-19 tracing tool ថ្មី​បាន នៅលើ​ទូរស័ព្ទដៃ

0

Tool ដែល​គេ​ប្រើ​នៅក្នុង​កម្មវិធី Covid-19 tracing ត្រូវបាន​បង្កើតឡើង​សម្រាប់​ប្រើ​ទាំង​ទូរស័ព្ទ Android និង iPhones ដែលជា​ផ្នែក​មួយ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​នៅក្នុង​ប្រព​ន្ធ័​ដំណើរការ OS។

“Exposure notification” tool គឺជា​ត្រូវបាន​បិទ​ដោយ default និង មិនមែនជា tracing app ខ្លួន​វា​ទេ។ វា​បើក​ដំណើរការ (enables) កម្មវិធី​នៅពេល​មាន Bluetooth។ វា​អាចឱ្យ​កម្មវិធី​វាស់​ចម្ងាយ​រវាង​ទូរស័ព្ទ ២គ្រឿង និង​ដាស់តឿន​ម្ចាស់​ទូរស័ព្ទ​ប្រសិនបើ​មាន​អ្នកជំងឺ Covid-19 ដែល​ត្រូវបាន​រកឃើញ​នាពេល ថ្មីៗនៅក្បែរ​អ្នក។

នៅ ចក្រភព​អង់គ្លេសថ្មីៗនេះ​មិនអាច​ប្រើ contact-tracing app បានទេ។ ការធ្វើ​បច្ចុប្បន្នភាព​នេះ បានធ្វើ​មនុស្ស​ជាច្រើន​មាន​ការយល់ច្រលំ។

អ្នកវិទ្យាសាស្ត្រ​កុំព្យូទ័រ Prof Alan Woodward នៅ​សកល​វិទ្យាល័យ Surrey University បាន​ថ្លែងថា “កម្មវិធី​នេះ​មិនមែនជា​កម្មវិធី​ថ្មី​ទេ ប៉ុន្តែ​គ្រាន់តែ​ជាការ​បន្ថែម​ធាតុ​ចូលទៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ ទូរស័ព្ទ ដើម្បី​អាចឱ្យ developer អាចបង្កើត​កម្មវិធី​ដែល​អាច​ដាស់តឿន​ដល់​អ្នក​ប្រើ​ដើម្បី​ការពារ​ខ្លួន ពី​ជំងឺឆ្លង។

អ្នក​អាច​ស្វែងរក​កម្មវិធី​នេះ​នៅក្នុង Google និង Apple stores។ កម្មវិធី​នេះ​មិន​ដំណើរការ ជាមួយនឹង Covid Symptom Study app ទេ។ ក្រុម NHS developers បង្កើត​កម្មវិធី contact-tracing app និង​ដាក់​ដំណើរការ​សាកល្បង​នៅ​កោះ Isle of Wight ប៉ុន្តែ​រដ្ឋាភិបាល UK កំពុង​តែមាន​គំរោង សហការ​ជាមួយនឹង Apple និង Google ដើម្បី​អភិវឌ្ឍន៍​កម្ម​វិធិ​នេះ។ Tool នេះ​ជា​ផ្នែក​មួយ​នៃ​ការ សហការ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ទាំងពីរ​នេះ។

កម្មវិធី​នេះ​អាច​ផ្លាស់ប្តូរ​ទិន្នន័យ​ក្នុង​ទូរស័ព្ទ និង​ដាស់តឿន​អ្នក​ប្រើ ក្នុងករណី​ដែល​អ្នកជំងឺ​ត្រូវបាន កំណត់ថា​មាន​ជំងឺ Covid-19 នៅក្បែរ​អ្នក។ ទោះបីជា​យ៉ាងណាក៏ដោយ ទិន្នន័យ​មិនមាន​រក្សាទុក​នៅ គ្រប់កន្លែង​ទេ មានតែ UK ដែល​ចង់​ចាប់​ផ្តើមធ្វើ៕

ប្រភពព័ត៌មាន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០
ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here