Chrome នឹង​ប្រើប្រាស់​មុខងារ “Segment Heap” ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់ RAM

0
BERLIN, GERMANY - SEPTEMBER 03: Posed scene on the topic google chrome, glasses in front of the google chrome company logo on September 03, 2015 in Berlin, Germany. Photo by Thomas Trutschel/Photothek via Getty Images)

Google បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់ RAM ដ៏​ច្រើន​មហាសាល​នៃ​កម្មវិធី Chrome ហើយឆាប់ៗនេះ​ក្រុមហ៊ុន​នឹង​បញ្ចេញ​ការ​អាប់​ដេ​ត​មួយ​សម្រាប់​អ្នកប្រើប្រាស់​លើ Windows 10 ដែល​ជួយ​កាត់បន្ថយ​ការប្រើ RAM ឲ្យ​កាន់តែ​តិចជាង​មុន។

WindowsLatest បាន​ឲ្យ​ដឹងថា​វិស្វករ Google ម្នាក់ កាលពី​ថ្មី​នេះ​បានបង្ហាញ​អំពី​ការ​អាប់​ដេ​ត​ថ្មី​នៃ​កម្មវិធី Chrome ដែល​ប្រើប្រាស់​បច្ចេកទេស​មួយ​បានមកពី Microsoft Edge អាច​កាត់បន្ថយ​ទំហំ RAM ដែល​ត្រូវការ និង​ជួយ​បង្កើន​ដំណើរការ​ឲ្យ​លឿន​ជាង​មុន​ផងដែរ។ Chrome នឹង​ប្រើប្រាស់​មុខងារ​គ្រប់គ្រង RAM ឈ្មោះថា “Segment Heap” ដែល​មុខងារ​នេះ​នៅលើ Microsoft Edge គឺអាច​កាត់បន្ថយ​ការប្រើប្រាស់ RAM បាន​តិចជាង​មុន ២៧% ។

ទំហំ RAM ដែល​អាច​កាត់បន្ថយ​គឺ​អាស្រ័យ​លើ​ម៉ាស៊ីន​កុំព្យូទ័រនីមួយៗ ប៉ុន្តែ​បើតាម​ការធ្វើ​តេស្ត​បង្ហាញថា​វា​អាច​សន្សំ RAM បាន​រាប់រយ MB ឯណោះ។ ចំពោះ​កាលបរិច្ឆេទ​បញ្ចេញ​ការ​អាប់​ដេ​ត​នេះ នៅ​មិនទាន់មាន​ការបញ្ជាក់​ច្បាស់​នៅឡើយ​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here