Microsoft សម្រេច​បិទ​ហាង​លក់​ផលិតផល​ទាំងអស់​របស់ខ្លួន​ជា​អចិន្ត្រៃយ៍​នៅ​ជុំវិញ​ពិភពលោក

0

ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក Microsoft បានប្រកាសថា ក្រុមហ៊ុន​នឹង​បិទ​ហាង​លក់​ផលិតផល​ទាំងអស់​របស់ខ្លួន​ជា​អចិន្ត្រៃយ៍​តែម្តង នៅ​ជុំវិញ​ពិភពលោក ដើម្បី​ផ្លាស់​ប្រតិបត្តិការ​ទៅ​នៅលើ​អន​ឡាញ​វិញ។

បើតាម​សេចក្តីថ្លែងការណ៍​របស់ Microsoft ការសម្រេច​បែបនេះ នឹង​មានន័យថា ហាង​លក់​ផលិតផល​ប្រហែល១០០កន្លែង​របស់ Microsoft ដែល​ត្រូវបាន​បិទ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 នោះ នឹងមិន​បើកទ្វារ​ដំណើរការ​ឡើងវិញ​ឡើយ ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក​មួយ​នេះ ចង់​ផ្តោតទៅលើ​មធ្យោបាយ​ថ្មី​នៃ​ការលក់​ផលិតផល​របស់ខ្លួន។

ក្នុងចំណោម​ហោង​លក់​ផលិតផល​ទាំងនោះ មាន៤កន្លែង នឹងត្រូវ​កែប្រែ​ឲ្យ​ក្លាយទៅជា «មជ្ឈមណ្ឌល​ផ្តល់​បទពិសោធន៍» សម្រាប់​អតិថិជន​វិញ។ ទីតាំង​ទាំង៤នោះ គឺ​នៅ​ទីក្រុង​ឡុង​ដ៍ នៅ​ទីក្រុង​ញូយ៉ក នៅ​ទីក្រុង​ស៉ី​ដ​នី និង​នៅ​ទីស្នាក់ការ Microsoft ផ្ទាល់ គឺ​នៅ​ទីក្រុង Redmond នៃ​រដ្ឋ​វ៉ា​ស៉ី​ន​តោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here