Apple ត្រៀម​បិទ​ហាង 7 បន្ថែមទៀត​ក្នុង​រដ្ឋ​តិច​សាស់ ចំពោះមុខ​ការផ្ទុះ​ឡើង​នៃ​មេរោគ COVID-19 ដ៏​ធ្ងន់ធ្ងរ

0

ក្រុមហ៊ុន Apple គ្រោង​នឹង​បិទ​ហាង​លក់រាយ​របស់ខ្លួន​ចំនួន ០៧កន្លែង​នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន (Houston) រដ្ឋ​តិច​សាស់ ភាគខាងត្បូង​សហរដ្ឋអាមេរិក ដោយសារតែ​ការកើនឡើង​ចំនួន​ករណី​ឆ្លង COVID-19 ខ្ពស់បំផុត​មិន​ធ្លាប់មាន ឬ​អាច​ហៅថា ជាការ​ផ្ទុះ​រលក​ទី ២ នៃ​ការឆ្លង​រាតត្បាត។

ក្រុមហ៊ុន Apple បាន​បញ្ជាក់ថា យើង​កំពុង​ត្រួតពិនិត្យ​ស្ថានភាព នៅក្នុង​សហគមន៍នីមួយៗដើម្បី​សម្រេច​ថា តើ​ត្រូវ​បិទ និង​បើក​ដំណើរការ​ហាង​របស់​យើង​នៅពេលណា។ សម្រាប់​ការត្រៀម​បិទ​ដំណើរការ​ហាង​នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន បាន​កើង​មាន​ឡើង​បន្ទាប់ពី​មាន ការបិទទ្វារ​ហាង​ស្រដៀង​គ្នា​នេះដែរ​កាលពី​សប្តាហ៍​មុន នៅ​រដ្ឋ​ផ្លូ​រី​ដា អា​រី​ហ្សូ​ណា រដ្ឋ​ខា​រ៉ូ​លី​ណា​ខាងត្បូង និង​រដ្ឋ​ខា​រ៉ូ​លី​ណា​ខាងជើង។

ក្រុមហ៊ុន Apple បាន​ក៏បាន​បញ្ជា​ក់ទៀត​ដែរ​ថា អំឡុង​ពេលដែល​ភិ​ព​លោក​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 ប្រតិបត្តិការ​របស់​យើង​នៅតែ​បន្ត បោះជំហាន​ទៅមុខ​ជាមួយនឹង​ការប្រុងប្រយ័ត្ន​ខ្ពស់ ទន្ទឹង​នឹង​នេះដែរ យើង​កំពុងតែ​ឃ្លាំមើល​ស្ថានការណ៍​យ៉ាង​យកចិត្តទុកដាក់​បំផុត ហើយ​យើង​ក៏​រំពឹង​ដែរ​ថា យើង​នឹង​អាចម​ប្រើ​អតិថិជន​របស់​យើង​ឡើងវិញ ក្នុងពេលឆាប់ៗនេះ​តាម​ដែល​អាចធ្វើ​ទៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here