ប្រយ័ត្ន! មេរោគ Mac Malware ចែកចាយ​តាម​លទ្ធផល​របស់ Google Search

0

អ្នកស្រាវជ្រាវ​សុវត្ថិភាព​បាន​រកឃើញ​មេរោគ Shlayer ថ្មី​លើ​ឧបករណ៍ Mac។ មេរោគ​នោះ​ត្រូវបាន​ចែកចាយ​តាមរយៈ​លទ្ធផល Google Search។ មេរោគ​នោះបាន​ក្លែងបន្លំ​ជា​អ្នក​ដំឡើង​កម្មវិធី Adobe Flash Player ក្លែងក្លាយ។

នៅពេលដែល​អ្នកប្រើប្រាស់​ដំឡើង​កម្មវិធី​មេរោគ Flash Player នៅលើ​ម៉ាស៊ីន Mac រូបភាព​ក្លែងក្លាយ​នឹងធ្វើ​សកម្មភាព​បង្ហាញ ហើយ​ប្រាប់​ពី​របៀប​ណែនាំ​អំពី​របៀប​ដំឡើង

កម្មវិធី​ដែលមាន​បង្កប់​មេរោគ។ នៅពេលដែល​អ្នកប្រើប្រាស់​ចាប់ផ្តើម​ធ្វើតាម​ការណែនាំ​នោះ​ពួកគេ​បានធ្វើ​ការដំឡើង​កម្មវិធី​មេរោគ ដែល​មើលទៅ​មាន​រូបតំណាង (icon)ដូចជា Flash player ប៉ុន្តែ​នៅ​ផ្ទៃ​ខាងក្រោយ​ស្គ្រី​ប​មាន​បង្កប់​ការបើក​ផត។

កម្មវិធី​ព្យាបាទ​ក៏​ទាញយក​កម្មវិធី Flash Player ដែល​ចុះហត្ថលេខា​ដោយ Adobe ដែលមាន​សុពលភាព​ដើម្បី​ធ្វើ​ការបោក​បញ្ឆោត​អ្នកប្រើប្រាស់ ប៉ុន្តែ​ភាព​ពិត​វា​ជា​កម្មវិធី Mac ដែល​បង្កប់​មេរោគ។

មេរោគ Shlayer ត្រូវបាន​គេ​ជឿថា​ជាការ​គំរាមកំហែង​លើ​ឧបករណ៍​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ macOS ដែល​រីក​រាលដាល​ធំ​បំផុត​នៅ​ដើមខែ​កុ​ម្ភះ។ អ្នកស្រាវជ្រាវ February Carbon Black បាន​ប្រទះឃើញ​មេរោគ​ថ្មី​របស់ Shlayer កំណត់​គោលដៅ​លើ​កំណែ 10.10.5 ដល់​កំណែ 10.14.3។ ក្រុមហ៊ុន Adobe បានប្រកាស​រួចហើយ​ថា ពួកគេ​នឹង​ឈប់​ចែកចាយ និង​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Flash Playerក្រោយពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ (កាលបរិច្ឆេទ​កំណត់ដោយ EOL) ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Gbhacker ផ្សាយ​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here