Apple នឹង​បន្ថែម​លក្ខណៈពិសេស​ថ្មី ទៅក្នុង iOS 14 និង macOS Big Sur

0

នៅ​ស​ន្និសិទ Worldwide Developer Conference (WWDC) ថ្មីៗនេះ ក្រុមហ៊ុន Apple បាន ប្រកាសប្រាប់​ពិភពលោក​អំពី​ជំនាន់​ថ្មី​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដូចជា iOS 14 សម្រាប់ iPhone, iPadOS 14 សម្រាប់ iPads, watchOS 7សម្រាប់ Apple Watches, និង macOS Big Sur សម្រាប់ MacBooks ជាមួយនឹង​ការបញ្ចូល​នូវ​លក្ខណៈពិសេសថ្មីៗបន្ថែម។

ក្រុមហ៊ុន​បានបង្ហាញ​ពី​សុវត្ថិភាព​ថ្មី និង​លក្ខណៈ​ឯកជន​ដែល​បាន​បន្ថែម​ទៅក្នុង iOS 14 និង ប្រព័ន្ធ macOS Big Sur ក្នុង​គោលបំណង​ផ្តល់ឱ្យ​អ្នក​ប្រើ​នូវ៖

  • ការគ្រប់គ្រង​ល្អ​ជាង​មុន​ដែល​កម្មវិធី​ដែល​បាន​តំឡើង​នៅលើ​ឧបករណ៍​របស់​អ្នក​ប្រើ​អាច ដំណើរការ​ទិន្នន័យ​របស់​ពួកគេ។
  • កំណត់ shady apps ដែល​គ្មាន​ភាព​ឯកជន និង​អាច​ចែក​ទិន្នន័យ​ជាមួយ​អ្នក​ប្រើ​ផ្សេង​បាន។
  • បង្ហាញ​កម្មវិធី​ដែល​គួរ​សង្ស័យ​ដែល​ចូល​លួច​ដោយ​សម្ងាត់​ក្នុង​បំណង​លួច​ទិន្នន័យ​អ្នក​ប្រើ និង​ធ្វើ​សកម្មភាពផ្សេង។

ប្រព័ន្ធ​សុវត្ថិភាព​ថ្មី និង​លក្ខណៈ​ឯកជន នៅលើ macOS និង iOS៖

  • មិនមែន​រាល់​កម្មវិធី​អាច​ដំណើរការ​ទីតាំង (Geo location) របស់​អ្នក​ទេ។ ទូរស័ព្ទ iPhone របស់ អ្នក​អាចឱ្យ​អ្នក block specific apps ពី​ការកំណត់​ទីតាំង​របស់​អ្នក។ ប៉ុន្តែ​បច្ចុប្បន្ន ជំនាន់ iOS ចុងក្រោយ​អាចឱ្យ​អ្នក​ចែក​ទីតាំង​អ្នកជា​មួយ apps ផ្សេង​ដែល​អ្នក​កំពុង​ប្រើ។
  • សូចនាករ​ចង្អុលបង្ហាញ​ប្រសិនបើ Microphone/Camera កំពុងតែ​ថត។ ទូ​ស័ព្ទ​អ្នកនឹង​បង្ហាញ ចំណុច​តូច​ពណ៌​លឿង​ប្រសិនបើ Microphone/Camera អ្នក​កំពុង​ថត។
  • តំឡើង​កម្មវិធី​គណនី​ទៅ “Sign-in with Apple”
  • ឥឡូវ​អ្នក​អាច​ចែក​រូប​ដែល​អ្នក​បានជ្រើសរើស​ជាមួយ​កម្មវិធី ដែល​ដំណើរការ​រូប​របស់​អ្នក ឬ​ផ្តល់​សិទ្ធិ​ចូល​ដំណើរការ។
  • កម្មវិធី​ស្វែងរក Safari បន្ថែម​លេខ​សម្ងាត់​ដើម្បី​ត្រួតពិនិត្យ និង របាយការណ៍​ឯកជន។ Apple បន្ថែម​លក្ខណៈ​សុវត្ថិភាព​ថ្មី២ទៅក្នុង​កម្មវិធី Safari សម្រាប់ iOS និង macOS។ ទី១គឺ​ជួយ​អ្នក ប្រើ​ដឹង​ប្រសិនបើ​ពួកគេ​កំពុង​ប្រើពាក្យ​សម្ងាត់​ដែល​ត្រូវបាន​សម្របសម្រួល​នៅក្នុង​គណនី អ៊ីនធឺណិត។ ទី២គឺ Safari ប្រើ Intelligent Tracking Prevention ដើម្បី​កំណត់ និង​ការពារ​អ្នក តាមដាន​ពី​ការថត ឬ​តាមដាន​អ្នកតា​មរយៈ web។
  • ត្រួតពិនិត្យ និង​តម្លាភាព: ការតាមដាន Cross-App ព័ត៌មាន​ឯកជន​នៅលើ App Store
  • លា​ហើយ! Apple ដែល​ប្រើ ARM-based Processors នៅលើ​ឧបករណ៍ Mac

បន្ទាប់ពី​បង្កើត processors សម្រាប់ iPhone និង iPad ក្រុមហ៊ុន Apple នឹង​បង្កើត silicon សម្រាប់ Mac ដែលនាំឱ្យ​ឧបករណ៍​ដំណើរការ​កាន់តែ​លឿន​ជាមួយនឹង​ថាមពល​ដ៏​មាន​ប្រសិទ្ធិភាព។ ប្រធាន​ក្រុមហ៊ុន Apple លោក Tim Cook មានប្រសាសន៍ថា “ជាមួយនឹង​លក្ខណៈ ពិសេស និង​ដំណើរ ការ Apple silicon នឹងធ្វើ​ឱ្យ Mac កាន់តែខ្លាំង និង​មាន​សមត្ថភាព​ជាង​មុន” ៕

ប្រភពព័ត៌មាន ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០
ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here