ក្រុម​ស្រាវជ្រាវ​បាន​រកឃើញថា ម៉ាស៊ីនបោះពុម្ព​រាប់ពាន់​គ្រឿង​អាចឱ្យ​ហែក​ឃ័​រ​ចូល​លួច​ទិន្នន័យ និង​ព័ត៌មានផ្សេងៗបាន

0

ម៉ាស៊ីនបោះពុម្ព​ចំនួន​រាប់ពាន់​គ្រឿង​លាតត្រដាង​ទិន្ន័យ​នៅលើ​បណ្តាញអ៊ី​ន​ធឺរ​ណិ​ត ដែល​កត្តា​នោះបាន​បើកទ្វារ​ដល់​ក្រុម​ហេ​គ​ឃ័​រ​ក្នុងការ​លួច​យក​ព័ត៌មានសំខាន់ៗទាក់ទង​ទៅនឹង​សេវាកម្ម និង​ធ្វើការ​វាយប្រហារ​ពី​ចម្ងាយ។

Shadowserver ជា​អង្គភាព​សន្តិសុខ​មិន​រកប្រាក់​ចំណេញ​មួយ​ដែលជា​ទូទៅ​ធ្វើ​ការវិភាគ​លើ​សកម្មភាព ដែលមាន​គំនិតអាក្រក់​នៅតាម​បណ្តាញ​អ៊ី​ន​ធឺរ​ណិ​ត ជាពិសេស​នៅលើបណ្តាញ IoT (Internet of Things) ។

ការវាយប្រហារ​នោះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង VARIoT (ការវាយប្រហារ​លើ​ភាព​ងាយ​រងគ្រោះ និង​ការវាយលុក​លើ​បណ្តាញ IoT)។

ក្រុមហ៊ុន​ធ្លាប់បាន​ធ្វើការ​ស្កេ​ន​ម៉ាស៊ីន​ព្រី​ន​ធ័​រ​តាម​អន​ឡាញ​នៅលើ​ផត TCP 631 ហើយ​ពួកគេ​បានចាប់ផ្តើម​ស្កេ​ន​ជាប្រចាំ​លើ​អាសយដ្ឋាន IPv4 ចំនួន 4ពាន់​លាន​អាសយដ្ឋាន ក្រោយមក​ក្រុមហ៊ុន​បាន​រកឃើញ​បញ្ហា​នៅ​ថ្ងៃទី ៥ខែមិថុនា ឆ្នាំ២០២០ ហើយ​ក្រុមហ៊ុន​បាន​បន្ថែម​ឱ្យដឹងថា របាយការណ៍​ពី​បញ្ហា IPP ដែលជា​ផ្នែក​មួយ​នៃ​របាយការណ៍​ដោះស្រាយ​ផលប្រយោជន៍​សាធារណៈ​ប្រចាំថ្ងៃ​ធ្លាប់បាន​ចេញផ្សាយ​នៅ​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ។

លទ្ធផល​នៃ​ការ​ស្កេ​ន​បង្ហាញថា ជា​មធ្យម​មាន​ម៉ាស៊ីនបោះពុម្ព​ចំនួន ៨០,០០០គ្រឿង​បាន​លាតត្រដាង​ទិន្ន័យ​នៅលើ​បណ្តាញ​អ៊ិន​ធឺរ​ណិ​ត​តាមរយៈ IPP (ពិធីសារ​ព្រី​ន  ធ័​រ​តាម​អ៊ី​ន​ធឺរ​ណិ​ត) ជាប្រចាំ​ថ្ងៃ ហើយ​ពួកគេ​អាច​សាកសួរ​ព័ត៌មាន​អំពី​ម៉ាស៊ីន​ព្រី​ន​ទាំងនោះ ដោយ​ប្រើប្រាស់​ប៉ារ៉ាម៉ែត្រ IPP Get-Printer-Attributes ។

សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ចំណោម​ឧបករណ៍​ចំនួន ៧៩,១៧៤គ្រឿង ដែល​ក្រុមហ៊ុន​បង្ហាញ​នៅថ្ងៃនោះ (ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០) មាន​ម៉ាស៊ីន​ព្រី​ន​ចំនួន ៥៨,០៩១បាន​ប្រើប្រាស់​ប្រព័ន្ធ​ព្រី​ន​ធ័​រ​ប្រភព CUPS ផលិត​ដោយ​ក្រុមហ៊ុន Apple Inc ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Gbhacker ផ្សាយ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here