ក្រុមហ៊ុនធំៗជិត ១០០ បញ្ឈប់​ការទិញ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ Facebook 

0

ចាប់តាំងពី​ការស្លាប់​របស់លោក George Floyd មក បណ្ដាញ​សង្គម Facebook បានអនុញ្ញាត​ឲ្យ​មានការ​បង្ហោះ​អំពី​ការលើកតម្កើង​អំពើហិង្សា​របស់លោក ដូ​ណា​ល់ ត្រាំ លើ​បណ្ដាញ​របស់ខ្លួន ដោយ​លោក Mark Zuckerberg បានសម្រេច​ចិត្ត​មិនមាន​សកម្មភាព​អ្វី​ទាំងអស់​លើ​ការ​បង្ហោះ​បែបនេះ ដោយ​លោក​បាន​និយាយថា​វា​មិនបាន​ល្មើ​សនឹង​បទបញ្ជា​ក្រុមហ៊ុន​នោះទេ។

ចំណែកឯ Twitter វិញ បានដាក់​ការ​សម្គាល់​លើ​ការ​បង្ហោះ​របស់លោក ដូ​ណា​ល់ ត្រាំ ថា​ជា “ការលើកតម្កើង​អំពើហិង្សា”។

សកម្មភាព​របស់លោក Mark Zuckerberg បានធ្វើ​ឲ្យ​មានការ​រិះគន់​ប្រឆាំង​ទាំងពី​អ្នក​ខាងក្នុង​ក្រុមហ៊ុន Facebook និង​អ្នក​ខាងក្រៅ។ ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​បណ្ដា​អង្គភាព​ជុំវិញ​ពិភពលោក​បាន​សម្ដែង​ការរិះគន់​ជាខ្លាំង និង​បានទាមទារ​ឲ្យ​បណ្ដាញ​សង្គម​យក្ស​នេះ​ធ្វើការ​ផ្លាស់ប្ដូរ​ច្បាប់​របស់ខ្លួន។

មិនតែប៉ុណ្ណោះ​មាន​យុទ្ធនាការ​មួយ​ត្រូវបាន​គេ​បង្កើតឡើង​ឈ្មោះថា #StopHateForProfit ដែល​ទទូច​ឲ្យ​ក្រុមហ៊ុន​នានា​ធ្វើពហិការ​ចំពោះ Facebook តាមរយៈ​ការឈប់​ប្រើ​សេវា​ផ្សាយពាណិជ្ជកម្ម​របស់​ប​ណ្ដា​ញ​សង្គម​នេះ​នៅ​ខែកក្កដា។ យុទ្ធនាការ​នេះ​បង្កើតឡើង​ដោយ​អង្គការ Color of Change, ADL និង NAACP ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃទី ១៧ ខែមិថុនា ជាមួយ​គោលបំណង​សុំ​ឲ្យ Facebook ជួយ​ទប់ស្កាត់​ការ​ចែកចាយ​មាតិកា​ពោរពេញ​ដោយ​ការ​ស្អប់ ហិង្សា និង​ការរើសអើង​ពូជសាសន៍។

នៅ​ថ្ងៃទី ២៥ ខែមិថុនា Verizon ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​បំផុត​មួយ​ក្នុង​លោក​បានប្រកាស​ចូលរួម​យុទ្ធនាការ​នេះ ដែល​ពួកគេ​បាន​អះអាងថា​នឹង​បញ្ឈប់​ការទិញ​ផ្ទាំង​ផ្សព្វផ្សាយ​លើ Facebook រហូតដល់​ពេលដែល Facebook រកឃើញ​ដំណោះស្រាយ​ដែល​អាច​ទទួលយកបាន​មួយ។ គួរ​ដឹងថា​មកទល់ពេលនេះ​មាន​ក្រុមហ៊ុន​ជិត ១០០ហើយ ដែល​ចូលរួម​យុទ្ធនាការ​នេះ ដែល​រួមមាន Ben & Jerry’s, The North Face, REI, Patagonia និង Eddie Bauer ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here