ក្រុម​អ្នកស្រាវជ្រាវ​កំពុង​បង្កើត​កម្មវិធី Voice liveness detection (Void) ដើម្បី​ការពារ​អ្នកប្រើប្រាស់​ពី​ការវាយប្រហារ​ដោយ​សំឡេង

0

ការវិវឌ្ឍ​ន៍​នៃ​បច្ចេកវិទ្យា ក្នុង​ការប្រើ​សំឡេង​ដើម្បី​បញ្ជា​ឧបករណ៍ផ្សេងៗនោះ វា​ក៏​នាំឱ្យមាន​ការយក​សំឡេង​ដែល​បាន​ថត​ទុក​រួចហើយ​មក​ប្រើ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ដូចជា ការ​ជ្រៀតចូល​គណនី ឬ​ឧបករណ៍​ណាមួយ និង​ការ​ក្លែងបន្លំ​ដើម្បី​បោក​យក​ប្រាក់កាស​ជាដើម ដែល​ធ្វើឱ្យមាន​ភាព​កាន់តែ​ងាយស្រួល។

ដូច្នេះហើយ​ទើប អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ឧស្សាហ៍កម្ម (CSIRO) រួមជាមួយ​ក្រុមហ៊ុន​សាំ​ស៊ុ​ង និង​សាកលវិទ្យាល័យ Sungkyunkwan របស់​ប្រទេស​កូរ៉េខាងត្បូង​បានរួម​គ្នា​បង្កើត​ដំណោះស្រាយ​ដើម្បី​ការពារ​អ្នកប្រើប្រាស់​ពី​ការវាយប្រហារ​ដោយ​សំឡេង​នេះ។

ក្រុម​អ្នកស្រាវជ្រាវ​បាន​កំពុង​បង្កើត​កម្មវិធី​ដែល​គេ​ឱ្យ​ឈ្មោះថា Voice liveness detection (Void) ដែល​អាច​បង្កប់ (Embedded) នៅក្នុង​ស្មា​ត​ហ្វូ​ន ឬ​កម្មវិធី​ជំនួយ​សំឡេង​បាន។ កម្មវិធី​នេះ​អាច​ចាប់យក​សម្លេង​ដែល​កំពុងនិយាយភ្លាមៗ ដើម្បី​បញ្ជាក់​ពី​ភាពខុសគ្នា​រវាង​សំឡេង​មនុស្ស​កំពុងនិយាយ និង​សំឡេង​ដែល​បាន​ចាក់ផ្សាយ​ឡើងវិញ​តាមរយៈ Speaker ដើម្បីឱ្យ​អ្នកប្រើប្រាស់​មានការ​ប្រុងប្រយ័ត្ន។

បច្ចេកទេស​ក្នុងការ​ផ្ទៀងផ្ទាត់​សំឡេង​នេះ​ត្រូវបាន​សាកល្បង​ដោយ​ប្រើ​ទិន្នន័យ​ដែល​បានកំណត់​អត្តសញ្ញាណ​ពី​ក្រុមហ៊ុន​សាំ​ស៊ុ​ង និង​ការផ្ទៀងផ្ទាត់​ដោយ​ស្វ័យប្រវត្ត ព្រមជាមួយ​ឧបករណ៍​ឆ្លើយតប ដែល Data61 ទទួលបាន​កម្រិត​នៃ​ភាពត្រឹមត្រូវ​រហូតដល់​ទៅ ៩៩% និង ៩៤% សម្រាប់​ទិន្នន័យនីមួយៗ ជាងនេះទៅទៀត​កម្មវិធី​នេះ​អាច​រកឃើញ​ការវាយប្រហារ បាន​លឿន​ជាង ៨ដង បើ​ធៀប​ទៅនឹង​វិធីសាស្ត្រ Deep Learning ដែល​អ្នកស្រាវជ្រាវ​បាន​ប្រើ​កន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here