Apple នឹង​អនុញ្ញាតឱ្យ​អ្នក​ចូល​ប្រើ Face ID ឬ Touch ID នៅក្នុង​កម្មវិធី Safari Browser

0

ក្នុងការ​សហការ​រវាង​ក្រុមហ៊ុន Apple ជាមួយ​សម្ព័ន្ធភាព​បញ្ជាក់​អត្តសញ្ញាណ​តាម​អុ​ី​ន​ធ័​រ​ណេ​ត (FIDO) ក្នុងការ​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​ដោយ​មិនចាំបាច់​ប្រើ​លេខ​កូដ​កាលពីដើម​ឆ្នាំនេះ ក្រុមហ៊ុន Apple បានប្រកាស​ពី​ការប្រើប្រាស់​ទាក់ទង​ទៅនឹង​ការផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​ដោយ​គ្មាន​លេខ​កូដ​នេះ​នៅលើ​កម្មវិធី Safari 14 នៅក្នុង​សន្និសីទ​អ្នក​អភិវឌ្ឍន៍ WWDC កាលពីពេលថ្មីៗនេះ។

ជាមួយនឹង​មុខងារ​ថ្មី​នេះ​ក្រុមហ៊ុន Apple នឹង​អនុញ្ញាតឱ្យ​លោកអ្នក​ចូលទៅក្នុង​កម្មវិធីផ្សេងៗ ដោយ​ប្រើ Face ID ឬ Touch ID នៅក្នុង​កម្មវិធី Safari Browser ដែលមាន​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 14 និង macOS 11.0 នៅ​ចុង​ឆ្នាំនេះ។ ការប្រើប្រាស់​មុខងារ​នេះ​គឺ​វា​ដូចគ្នា​នឹង​ការប្រើ Face ID ឬ Touch ID ដែល​លោកអ្នក​កំពុង​ប្រើ​ដើម្បី​បើក​សោ​ទូរ​សព្ទ ដោយ​មិនចាំបាច់​ប្រើ​ឈ្មោះ និង​លេខ​សម្ងាត់​ដែលមាន​ភាពសាំញ៉ាំ​ច្រើន​នោះ។

បើតាម​ការបង្ហាញ​រប​ស់​ក្រុមហ៊ុន Apple ក្រុម​អ្នក​បច្ចេកវិទ្យា​គិតថា ដោយសារ Apple បាន​ប្រើ​ស្តង់ដារ multi-factor ដើម្បី​ផ្ទៀងផ្ទាត់​ដោយ​ប្រើ ទូរ​សព្ទ​ជា​សម្គាល់ និង​ទិន្នន័យ Face ID ឬ Touch ID នោះ វិធីសាស្ត្រ​នៃ​ការផ្ទៀងផ្ទាត់​នេះ​នឹង​ជួយ​កាត់បន្ថយ​ការវាយប្រហារ Phishing ឱ្យ​កាន់តែ​ទាប​ផងដែរ។

សូម​រំឭក​ផងដែរ​ថា កាលពី​ឆ្នាំមុន​ក្រុមហ៊ុន Google បានចាប់ផ្តើម​ប្រើ​មុខងារ​នេះ​នៅលើ Chrome Browser សម្រាប់​ប្រព័ន្ធ​ដំណើរការ Android ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​តាមរយៈ Biometric ដោយ​ប្រើ​បច្ចេកវិទ្យា FIDO2 ដូចគ្នា​នឹង ក្រុមហ៊ុន Microsoft ដែល​បាន​ប្រើ​បច្ចេកវិទ្យា​នេះ​សម្រាប់ Windows Hello របស់គេ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here