Google បញ្ជាក់​ជា​ផ្លូវការ​ថា មុខងារ “Nearby Share” របស់ខ្លួន​នឹង​បញ្ចេញ​ឲ្យ​ប្រើប្រាស់ឆាប់ៗនេះ

0

ក្រោយពី​លេចឮ​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ខែ​រួចមក Google បានធ្វើការ​បញ្ជាក់​ជា​ផ្លូវការ​ថា​មុខងារ “Nearby Share” របស់ខ្លួន​នឹង​បញ្ចេញ​ឲ្យ​ប្រើប្រាស់ឆាប់ៗ ដោយមាន​អ្នក​ប្រើ Android មួយចំនួន​បាន​សាកល្បង​មុខងារ​នេះ​រួចមកហើយ។

មុខងារ “Nearby Share” នេះ​ទំនង​ជាមាន​លក្ខណៈ​ស្រដៀង​នឹង AirDrop របស់ Apple អ៊ីចឹង​ដែរ។ អ្នក​អាច​ប្រើប្រាស់​មុខងារ​នេះ​ដើម្បី​ផ្ទេរ​ឯកសារ​រវាង​ឧបករណ៍ Android បាន​ដោយ​រហ័ស និង​មិនបាច់​ប្រើ​ខ្សែ។

Samsung ក៏បាន​បង្កើត​មុខងារ​ស្រដៀង​គ្នា​នេះ​ឈ្មោះថា Quick Share ដែល​អាច​ឲ្យ​អ្នក​ផ្ទេរ​ឯកសារ​ក្នុង​ល្បឿន​លឿន​ទៅកាន់​ឧបករណ៍ Samsung ដទៃ​បាន​រហូតដល់ ៥ឧបករណ៍​ក្នុងពេល​តែមួយ។

យ៉ាងណាមិញ ចំណុច​លេចធ្លោ​របស់ Nearby Share គឺ​វា​អាច​ប្រើប្រាស់​វា​មួយ​ស្មា​ត​ហ្វូ​ន Android គ្រប់​ម៉ាក ចំណែក Quick Share បានត្រឹមតែ​ជាមួយ​ឧបករណ៍ Samsung ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here