ហែក​ឃ័​រ​យក​គណនី​ដែល​ខ្លួន​លួចបាន ទៅប្រើ​ប្រាស់​ដើម្បី​បោក​គេឯង​នៅលើ​បណ្ដាញ Instagram

0

វិ​ប​សាយ Fstopper បាន​ចុះផ្សាយ​អំពី​ការបោកប្រាស់​នេះ ដោយ​ពួកគេ​ទទួលបាន​សារ​ល្មើស​នឹង​ក​កម្មសិទ្ធិ​បញ្ហា​រូបភាព​ពី​គណនី​ឈ្មោះ The North Face Chile (@thenorthfacechile)។

គណនី​នេះ​មានការ Verify ហើយ​មាន Follower ដល់​ជាង ១៥ម៉ឺន​នាក់។ តាម​ការ Search លើ Google បង្ហាញថា​គណនី​ធ្លាប់​មានការ​បង្ហោះ​ជា Public (សាធារណៈ) យ៉ាងតិច ១០៩៨ដង។ ប៉ុន្តែ​ពេលនេះ​គណនី​ត្រូវ​បានកំណត់​ជា Private (ឯកជន) និង​បាន​ផ្ញើ​សារ​បោកប្រាស់​បែបនេះ ដែល​អាច​មានន័យថា​គ​ណ​នី​នេះ​ត្រូវបាន​គេ Hack យកបាន​សម្រេច ហើយ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​បោក​គេឯង​លើ Instagram ។

សារ​ដែល​គណនី The North Face Chile បាន​ផ្ញើ​ចេញ​មាន​លក្ខណៈ​ដូចខាងក្រោម ៖

ពេលដែល​ចុច​លើ​តំណ​ភ្ជាប់ វា​នឹង​នាំ​អ្នក​ទៅកាន់​ផ្ទាំង​មួយ​ដូចខាងក្រោម ៖

ពេលដែល​ចុច​លើ​ពាក្យ Next វា​នឹង​នាំ​អ្នក​ទៅកាន់​ផ្ទាំង ដែល​តម្រូវ​ឲ្យ​អ្នក​បញ្ចូល​ឈ្មោះ​គណនី និង​លេខ​សម្ងាត់ ៖

បន្ទាប់មកទៀត គឺជា​គោលដៅ​សំខាន់​របស់​ជន​បោកប្រាស់ គឺ​ទាមទារ​អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក ៖

ពេលដែល​ផ្ដល់​អ៊ីមែល ឈ្មោះ​គណនី និង​លេខ​សម្ងាត់​រួច វា​នឹង​នាំ​អ្នក​ទៅកាន់​ផ្ទាំង Home នៃ​កម្មវិធី Instagram ដូច​មិនមាន​អ្វី​កើតឡើង។ ប៉ុន្តែ​ទិន្នន័យ​សំខាន់​របស់​អ្នក​បាន​ទៅដល់​ដៃ​ជន​បោកប្រាស់​ទៅហើយ។

ត្បិត​ថា​គណនី Instagram មិនមាន​ព័ត៌មាន​សំខាន់​អ្វី​ច្រើន ប៉ុន្តែ​មាន​មនុស្ស​ភាគច្រើន​ប្រើប្រាស់​លេខ​សម្ងាត់​ដូចគ្នា​សម្រាប់​គណនី Instagram និង​អាសយដ្ឋាន​អ៊ីមែល។ ពេលដែល​ជន​បោកប្រាស់​អាច​ចូលដល់​អ៊ីមែល​បាន​ហើយ ពួកគេ​អាច​ប្រើ​វា​ដើម្បី​ប្ដូរ​លេខ​សម្ងាត់​គណនី​នៃ​សេវាកម្ម​ជាច្រើន ជាច្រើន​ដែល​ជនរងគ្រោះ​មានប្រើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here