ហេ​គ​ឃ័​រ​រុស្ស៊ី​ជាប់គុក ៩ឆ្នាំ​ពីបទ​លួច​លុយ​អ្នកទិញ​ទំនិញ​នៅពេល​ទូទាត់​តាម​អន​ឡាញ

0

តុលាការ​នៅ​រដ្ឋ​ខាងជើង​អាមេរិក​បាន​កាត់ទោស​ហេ​គ​ឃ័​រ​ជនជាតិ​រុស្ស៊ី​ជាប់គុក ៩ឆ្នាំ​បន្ទាប់ពី​ជនល្មើស បាន​ប្រើប្រាស់​គេហទំព័រ​ខុសច្បាប់២ដើម្បី​ចាយ​កាត​ក្លែងបន្លំ ហេ​គ​ចូល​កុំព្យូទ័រ និង​ប្រព្រឹត្ត​បទល្មើស ផ្សេងទៀត។

លោក Aleksei Yurievich Burkov អាយុ ៣០ឆ្នាំ ប្រព្រឹត្ត​បទល្មើស​នៅក្នុង​ខែមករា ឆ្នាំនេះ​ជាប់ចោទ ២ករណី ក្នុង៥ករណី​ពីបទ​ប្រើប្រាស់​កាត​ក្លែងបន្លំ ករណី​ទី ១៖ដំណើរការ​ឧបករណ៍​ក្លែងបន្លំ និង​ករណី ទី២៖មាន​គ្រោងការណ៍​នឹង​ដំណើរការ​ឧបករណ៍​ក្លែងបន្លំ លួច​អត្តសញ្ញាណ លួច​ចូល​កុំព្យូទ័រ​អ្នក​ប្រើ បន្លំ និង​លាង​លុយ។

លោក Burkov បាន​ប្រើ​គេហទំព័រ​ឈ្មោះ Cardplanet ដើម្បី​ទិញ​និង​លក់​ទិន្នន័យ credit card និង debit card ដែល​លួចបាន​ពី​គ្រប់កន្លែង​ក្នុង​ចំនួន​ទឹកប្រាក់​ចាប់ពី ២,៥០$ ទៅ ១០$ រាល់​ការទូទាត់​ប្រាក់ម្តងៗ អាស្រ័យទៅលើ​ប្រភេទ​កាត និង​ព័ត៌មាន​របស់​ម្ចាស់​កាត។ យោងតាម​ក្រសួងយុត្តិធម៌​អាមេរិក គេហទំព័រ Cardplanet បង្ហោះ ១៥០ពាន់​ការ​ទូរ​ទាត់​លម្អិត​ពី​ឆ្នាំ ២០០៩ និង ២០១៣ ដែល​ភាគច្រើន ជា​កម្មសិទ្ធិ​របស់​ប្រជាជន​អាមេរិក និង​រកប្រាក់​បាន​ចំនួន ២០លាន$ ក្នុង​ការទិញ​ក្លែងបន្លំ​នេះ។

ជនល្មើស Burkov ត្រូវ​ប្រឈម​នឹង​ការជាប់គុក​រហូតដល់ ១៥ឆ្នាំ​ពីបទ​ល្មើស​កាលពី​ខែមករា ប៉ុន្តែ បច្ចុប្បន្ន​តុលាការ​អាមេរិក​ខាងជើង​បាន​កាត់ទោស​ជ​ន​ល្មើស​ឱ្យ​ជាប់គុក​តែ​រយៈពេល ៩ឆ្នាំ​ប៉ុណ្ណោះ៕

ប្រភពព័ត៌មាន ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០
ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here