កម្មវិធី​បង់ពន្ធ​នៅ​ប្រទេស​ចិន មាន​បង្កប់​មេរោគ (malware)

0

យុទ្ធនាការ​គម្រាមកំហែង (APT) មាន​គោលបំណង​លួច​ទម្រង់​បែបបទ​ព័ត៌មានសំខាន់ៗរបស់​អ្នកធ្វើអាជីវកម្ម​នៅក្នុង​ប្រទេស​ចិន។

មន្ទី​ពិសោធន៍ Trustwave SpiderLabs បាន​រកឃើញ​មេរោគ (malware) GoldenSpy នៅក្នុង​ប្រតិ​ប​ត្ដិ​ការស្វែងរក​ការគំរាមកំហែង​សម្រាប់​អតិថិជន​របស់ខ្លួន ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស។

មន្ទី​Trustwave ចាប់ផ្តើម​តាមដាន​មេរោគ​នេះ​នៅ​ខែមេសា ឆ្នាំ២០២។ គេ​រកឃើញថា ទ្វារក្រោយ(backdoor) របស់​មេរោគ GoldenSpy មាននៅ​ក្នុង​កម្មវិធី (software) បង់ពន្ធ​ឆ្លាត​វៃ Aisino។ កម្មវិធី​បង់ពន្ធ​ឆ្លាត​វៃ (software)មាន​ភាពចាំបាច់​សម្រាប់​សាជីវកម្ម​ដែលមាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចិន។ ដើម្បី​ធ្វើ​អាជីវកម្ម​បាន​ងាយស្រួល កម្មវិធី​បង់ពន្ធ​ឆ្លាត​វៃ (software) ជា​កម្មវិធី​អាច​ផ្តល់​ការទូទាត់​ពន្ធ​ក្នុងស្រុក។

ឯកសារ​ទាញយក​ពី URL មាន​ឈ្មោះថា  download.ningzhidata[.]com ហើយ​មេរោគ Svm.exe (GoldenSpy) ដើរតួ​ជា​អ្នកប្រមូល​ព័ត៌មាន​និង​ផ្ញើ​ព័ត៌មាន​ទៅកាន់ www.ningzhidata[.]com តាមរយៈ​ផត 9006 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here