Microsoft ម្សិលមិញបានបញ្ចេញកម្មវិធី update ស្ងាត់ៗដើម្បី patch បញ្ហា២ ដែលជះឥទ្ធិពលដល់ អ្នកប្រើ Window 10 និងម៉ាស៊ីនមេរាប់រយលាននាក់។
គួរកត់សម្ងាល់ថា Microsoft ប្រញាប់ប្រញាល់បញ្ចេញ patch ២សប្តាហ៍មុនកាលកំណត់ដែលគ្រោង នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា “Patch Tuesday Update”។ រឿងនេះប្រហែលមកពីបញ្ហា២ ដែល មាននៅក្នុង Windows Codes Library ភាពទន់ខ្សោយនេះអាចឱ្យអ្នកប្រើអាចដំណើរការឯកសារ អាក្រក់ដែលទាញចេញពីអ៊ីនធឺណិត។
បញ្ហា២គឺ CVE-2020-1425 និង CVE-2020-1457 ត្រូវបាន បញ្ជាកូដឱ្យប្រតិបត្តិការមេរោគ ដែលអាចឱ្យហេគឃ័រដំណើរការកូដចៃដន្យ (arbitrary code) និងអាច កាន់កាប់ Windows កុំព្យូទ័រដែលបានសម្របសម្រួល។
CVE-2020-1425 វាមានគ្រោះថ្នាក់ដោយសារ ហេគឃ័រអាចប្រមូលយកទិន្នន័យដើម្បីសម្របសម្រួលលើប្រព័ន្ធរបស់អ្នកប្រើ។ រីឯ CVE-2020-1457 វាអាចឱ្យហេគឃ័រប្រតិបត្តិការកូដចៃដន្យ (arbitrary code) នៅលើប្រព័ន្ធ Windows។ ទោះបីជាយ៉ាង ណាដូចជាមិនឃើញមានរបាយកាណ៍ណាមួយដែលចេញជាសាធារណៈថាមានផលប៉ះពាល់នោះទេ រហូតដល់ពេលដែល Microsoft បានចេញ patches ភ្លាមៗនេះ។
ក្រុមហ៊ុន Microsoft បានណែនាំអ្នកប្រើ Microsoft ឱ្យដំឡើង patches ថ្មីមុនពេលដែលហេគឃ័រចាប់ ផ្តើមរកឃើញភាពចន្លោះប្រហោង និងសម្របសម្រួលប្រពន្ធ័របស់អ្នកប្រើ។ អ្នកអាចតំឡើងកម្មវិធី patches ដោយស្វែងរក new updates តាមរយៈហាង Microsoft។
ប្រភពព័ត៌មាន ថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០២០
ប្រែសម្រួលដោយ៖ កញ្ញា








