«123456» គឺជា​លេខ​សម្ងាត់​ដែលមាន​ការពេញនិយម​ខ្លាំង​បំផុត

0

លេខ​សម្ងាត់ “១២៣៤៥៦” ត្រូវបាន​គេ​រកឃើញ​ចំនួន ៧ លាន​ដង​នៃ​ទិន្ន័យ​ដែល​បាន​លេច​ធ្លាយ​ក្នុងចំណោម​មួយ​ពាន់​លាន​នៅក្នុង​ការសិក្សា​មួយ​នេះ មានន័យថា​លេខ​សម្ងាត់​មួយ​ក្នុងចំណោម​លេខ​សម្ងាត់​ចំនួន ១៤២ គឺជា​លេខ ១២៣៤៥៦ ។

ការសិក្សា​នេះ​ក៏បាន​បង្ហាញថា ចំនួន​លេខ​សម្ងាត់​ជា​មធ្យម​គឺ ៩តួ ហើយ​ការប្រើ​លេខ​សម្ងាត់៩តួ​នេះ វា​មិនទាន់មាន​សុ​វត្ថ​ភាព​ខ្ពស់​ទេ តែ​ក៏​មិនមែនជា​បញ្ហា​ធំ​ណាស់ណា​ដែរ គ្រាន់តែ​អាច​សបញ្ជាក់​ឱ្យឃើញថា​អ្នកប្រើប្រាស់​ភាគច្រើន​ប្រើ​លេខ​សម្ងាត់​តិចជាង៩តួ ដែល​ចំនួន​នេះ​គួរតែ​ចៀសវាង​ប្រើ។

ការសិក្សា​នេះ​ធ្វើឡើង​កាលពី​ខែ​មុន ដោយ​និស្សិត​វិស្វកម្ម​កុំព្យូទ័រ​ឈ្មោះ Ata Hakçıl បានធ្វើ​ការវិភាគ​ទៅលើ​ឈ្មោះ​អ្នកប្រើប្រាស់ និង​លេខ​សម្ងាត់​ដែល​បាន​លេច​ធ្លាយ​តាម​អុ​ិ​ន​ធ័​រ​ណេ​ត​បន្ទាប់ពី​មានការ​រំលោភបំពាន​ទិន្នន័យ​នៅតាម​ក្រុមហ៊ុន​ផ្សេង។ ទីតាំង​ផ្ទុក​ទិន្នន័យ​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ជាង​កន្លះ​ទស្សវត្ស​មកហើយ និង​កំពុង​បន្ថែម​ទិន្នន័យ​របស់​ក្រុមហ៊ុនថ្មីៗមួយចំនួនទៀត​ដែល​ត្រូវបាន​គេ​ចូល​លួច។

ប៉ុន្មាន​ឆ្នាំ​មកនេះ​ក្រុមហ៊ុន​បច្ចេកវិទ្យាផ្សេងៗ ដូចជា Google, Microsoft និង Apple ក៏បាន​ប្រមូល​ទិន្នន័យ​ដែល​បាន​លេច​ធ្លាយ​ទាំងនោះ ដើម្បី​បង្កើតជា​ប្រព័ន្ធ​ជូនដំណឹង ព្រមទាំង​ធ្វើការ​ព្រមាន​ដល់​អ្នកប្រើប្រាស់​នៅ​រាល់​ពេលដែល​ពួកគេ​ចង់​បង្កើត​លេខ​សម្ងាត់​ដែល​ចាត់ទុកថា​ជា​លេខ​សម្ងាត់ “ខ្សោយ” ឬ “ធម្មតា” ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here