កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន F5 Networks បានចេញសេចក្តីណែនាំស្តីពីសន្តិសុខទប់ស្កាត់ទៅលើភាពងាយរងគ្រោះ ដើម្បីបិទចន្លោះប្រហោង (ចំណុចខ្សោយ) លេខសម្គាល់ CVE-2020-5902 ដែលមាននៅក្នុងផលិតផល BIG-IP។ ចំណុចខ្សោយនេះមាននៅក្នុង Traffic Management User Interface (TMUI) ដែលអាចបង្កឱ្យមានការដំណើរការកូដពីចម្ងាយគ្រប់គ្រងលើប្រព័ន្ធដើម្បីធ្វើសកម្មវាយប្រហារសកម្មភាពបន្តផ្សេងៗទៀត។
ផលិតផលប៉ះពាល់ដែលរងផលប៉ះពាល់
BIG-IP (LTM, AAM, AFM, Analytics, APM, ASM, DNS, FPS, GTM, Link Controller, PEM)
- ប្រភេទកំណែ 15.x រួមមានកំណែ 15.1.0 និង 15.0.0
- ប្រភេទកំណែ 14.x រួមមានកំណែ 14.1.0 ដល់ 14.1.2
- ប្រភេទកំណែ 13.x រួមមានកំណែ 13.1.0 ដល់ 13.1.3
- ប្រភេទកំណែ 12.x រួមមានកំណែ 12.1.0 ដល់ 12.1.5
- ប្រភេទកំណែ 11.x រួមមានកំណែ 11.6.1 ដល់ 11.6.5
សូមអភិបាលគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើបច្ចុប្បន្នភាពជាបន្ទាន់តាមតែធ្វើទៅបាន។
BIG-IP (LTM, AAM, AFM, Analytics, APM, ASM, DNS, FPS, GTM, Link Controller, PEM)
- ធ្វើការអាប់ដេតកំណែ 15.1.0 និង 15.0.0 ទៅកំណែ 15.1.0.4
- ធ្វើការអាប់ដេតកំណែ 14.1.0 ដល់ 14.1.2 ទៅកំណែ 14.1.2.6
- ធ្វើការអាប់ដេតកំណែ 13.1.0 ដល់ 13.1.3 ទៅកំណែ 13.1.3.4
- ធ្វើការអាប់ដេតកំណែ 12.1.0 ដល់ 12.1.5 ទៅកំណែ 12.1.5.2
- ធ្វើការអាប់ដេតកំណែ 11.6.1 ដល់ 11.6.5 ទៅកំណែ 11.6.5.2









