TikTok រំពឹងទុក​ថា​នឹង​ខាតបង់​ទឹកប្រាក់​រហូតដល់​ខ្ទង់ ៦ពាន់​លាន​ដុល្លារ ក្រោយ​រដ្ឋាភិបាល​ឥណ្ឌា​បិទ

0

តាម​ការចុះផ្សាយ​កាលពីថ្មីៗនេះ​របស់​សារព័ត៌មាន Caixin បាន​ឲ្យ​អះអាងថា ក្រុមហ៊ុន ByteDance ដែលជា​ក្រុមហ៊ុនមេ​របស់ TikTok រំពឹងទុក​ថា​នឹង​ខាតបង់​ទឹកប្រាក់​រហូតដល់​ខ្ទង់ ៦ពាន់​លាន​ដុល្លារ ព្រោះតែ​ការហាមឃាត់​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌា​លើ​កម្មវិធី​របស់ខ្លួន។

ក្រៅពី TikTok កម្មវិធី​មួយទៀត​របស់​ក្រុមហ៊ុន ByteDance ឈ្មោះថា Helo ក៏​ស្ថិត​ក្នុងចំណោម​កម្មវិធី​ទាំង ៥៩ ដែល​រដ្ឋាភិបាល​ឥណ្ឌា​ហាមឃាត់​ឈប់​ឲ្យ​ប្រើ​ផងដែរ។ Helo ជា​កម្មវិធី​បណ្ដាញ​សង្គម​ដ៏​ពេញនិយម​ខ្លាំង​មួយ ដែលមាន​ជម្រើស​ភាសា​ជាច្រើន។

គួររំឭកថា​ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស​ឥណ្ឌា បានធ្វើការ​ហាមឃាត់ ឈប់​ឱ្យប្រើ​ប្រាស់​កម្មវិធី​ទូរ​សព្ទ ចំនួន ៥៩កម្មវិធី ដែលមាន​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​ប្រព័ន្ធ​ប្រតិបត្តិការ iOS ក្រោយពី​ពិនិត្យឃើញ​ពី​គុណវិបត្តិ​ជាច្រើន ពាក់ព័ន​នឹង​កម្មវិធី​ទាំងអស់នេះ ដែល​ភាគច្រើន​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​សម្រាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ដើម្បី​បម្រើ​ផលប្រយោជន៍​ឱ្យ​ក្រុមហ៊ុន​ពួកគេ​តែប៉ុណ្ណោះ ម្យ៉ាងវិញទៀត កម្មវិធី​នេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល ក៏ដូចជា​សិទ្ធិ​ថ្នាក់ដឹកនាំ ក្នុងការ​លួច​ទាញយក​ទិន្នន័យ​ទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here