ក្រុមហ៊ុន TikTok នឹង​ដកខ្លួន​ចេញពី​ហុងកុង​បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បានអនុម័ត​ច្បាប់​សន្តិសុខ​ដ៏​ចម្រូងចម្រាស

0

ទីភ្នាក់ងារ​ចែកចាយ​រ៉​យ​ទ័​រដក​ស្រង់​សំដី​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន TikTok បាន​និយាយថា​កម្មវិធី​ចែករំលែក​វីដេអូ​ដ៏​ពេញនិយម TikTok នឹង​ដកខ្លួន​ចេញពី​ទីផ្សារ​ហុងកុង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។

ការសម្រេចចិត្ត​ចាកចេញ​ពី​ហុងកុង​នេះ​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បានអនុម័ត​ច្បាប់​សន្តិសុខ​ដ៏​ចម្រូងចម្រាស​របស់ខ្លួន​នៅក្នុង​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​ក្នុង​គោលបំណង​ដើម្បី​គ្រប់គ្រង​លើ​អ៊ី​ន​ធឺរ​ណែ​តរបស់​ខ្លួន​បន្ថែ​មការ​ត្រួតពិនិត្យ និង​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ដែល​ប្រតិបត្តិការ​នៅក្នុង​តំបន់​ប្រគល់​ទិន្នន័យ​អ្នកប្រើប្រាស់។

ក្រុមហ៊ុន TikTok ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ByteDance ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​និយាយថា​ទិន្នន័យ​អ្នកប្រើប្រាស់​មិន​ត្រូវបាន​រក្សាទុក​នៅក្នុង​ប្រទេស​ចិន​ទេ​ដែល​ពួកគេ​បាន​ប្រាប់​រដ្ឋាភិបាល​ឥណ្ឌាថ្មីៗនេះ បន្ទាប់ពី​មានការ​ហាមឃាត់​រួមជាមួយ​កម្មវិធី​ចំនួន ៥៨ ផ្សេងទៀត​នៅក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​ផងដែរ។

ក្រុមហ៊ុន TikTok បាន​និយាយថា​ខ្លួន​មិនបាន​ចែករំលែក​ទិន្នន័យ​អ្នកប្រើប្រាស់​ណាមួយ​ជាមួយ​រដ្ឋាភិបាល​ពីមុន​ទេ​ហើយ​នឹងមិន​អនុវត្តតាម​សំណើ​បែបនេះ​ទេ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​វា​នៅតែ​ត្រូវបាន​គេ​មើលឃើញថា​ប្រសិនបើ​កម្មវិធី​ចែករំលែក​វីដេអូ​អាច​គេច​ពី​ការហាមឃាត់​ពី​បណ្តា​ប្រទេស​ផ្សេងទៀត ឬ​ជួប​ជោគវាសនា​ដូចគ្នា​ដែល​វា​បានធ្វើ​នៅក្នុង​ប្រទេស​ឥណ្ឌា នោះ​ក្រុមហ៊ុន​នឹង​ខាតបង់​នូវ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ជាក់​ជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here