នៅក្នុងបេសកកម្មមួយដែលអនុវត្តដោយភ្នាក់ងារអ៊ឺរ៉ុប និងអង់គ្លេសនៅពេលថ្មីៗនេះបានចាប់ខ្លួនអ្នក ចែកចាយថ្នាំញៀន និងឧក្រិដ្ឋជនរាប់រយនាក់បន្ទាប់ពីតាមដានឃើញនៅក្នុងកម្មវិធី encrypted chatting app នៅក្នុងបណ្តាញទូទាំងសកលលោកដែលត្រូវបានប្រើដើម្បីលក់ថ្នាំញៀន ការលាងលុយ ការចាប់ជំរិត និងឃាតកម្ម ផ្សេង។
កម្មវិធី encrypted chatting app ដែលមានឈ្មោះថា EncroChat ជាកម្មវិធី encrypted សម្ងាត់កំពូល មកជាមួយឧបករណ៍ Android ដែលមានបំពាក់ GPS, camera, microphone សម្រាប់អានាមិក និង មានសន្តិសុខ។ ទូរស័ព្ទ EncroChat មានគោលបំណងដោះដូរទិន្នន័យ និងសារជាមួយកម្មវិធី pre-load ដែលមានសុវត្ថិភាពដូចជា៖ សារ, VOIP calling, សារបំផ្លាញខ្លួនឯង (self destruct messages) និងរួមមាន “kill code” ដែលអាចឱ្យអ្នកប្រើលុបទិន្នន័យបានទាំងស្រុងនៅពេលជួបបញ្ហា។
ទូរស័ព្ទ និងសេវានេះមានតម្លៃដល់ទៅ ១,៥០០ផោន សម្រាប់រយៈពេល ៦ខែ ដែលមានអ្នកប្រើប្រាស់ ដល់ទៅ ៦ម៊ឺននាក់នៅទូទាំងពិភពលោក និងមានអ្នកប្រើប្រហែល ១ម៊ឺននាក់នៅអង់គ្លេស។ Europol បាននិយាយថា “ទូរស័ព្ទ EncroChat ត្រូវបានផ្តោតទៅលើអតិថិជនដែលជាអនាមិក (អត់មាន ឧបករណ៍និង SIM card នៅលើគណនីរបស់អ្នកប្រើទេ ក្រោមការធានាថាគ្មានការតាមដាន) និងគ្មាន ការបង្ហាញព័ត៌មានសម្ងាត់រួមទាំង encrypted interface និង ចុងក្រោយបំផ្លាញខ្លួនឯង (លុបកាំមេរា microphone, GPS, និង USB port ទៀត)។
ទោះបីយ៉ាងណាក៏ដោយ បណ្តាញសហគមន៍ encrypted មិនសុវត្ថិភាពគ្រប់គ្រាន់ទេ ដោយសារត្រូវបានប៉ូលិសរបស់ប្រទេសបារាំង និងហូឡង់ចូលហេគទៅក្នុងប្រព័ន្ធបាន សម្រេច និងរកឃើញសាររាប់លាន និងរូបភាពរាប់រយពាន់នៅពេលប្រព្រឹត្តបទល្មើស “អ្នកផ្ញើដែលមិន ដឹងពីគ្រោះថ្នាក់។ ភ្នាក់ងារឧក្រិដ្ឋកម្មជាតិ, Europol, និងប៉ូលិស Metropolitan កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថាពួកគាត់បានបិទម៉ាស៊ីនមេរបស់ EncroChat និងចាប់ខ្លួនជនសង្ស័យបាន ៧៤៦នាក់ រួមទាំងប៉ូលិស ២នាក់ទៀត។
Europol និយាយថា “នៅដើមឆ្នាំ២០២០ នេះ EncroChat គឺជាសហគមន៍ encrypted digital ធំជាងគេ ដែលប្រព្រឹត្តបទល្មើស។ អ្នកប្រើ hotspots ត្រូវបានតំណាងជាប្រភពនិងឆ្ពោះទៅកាន់ប្រទេសគោល ដៅសម្រាប់ពាណិជ្ជកម្មកូកាអ៊ីន និងថ្នាំ cannabis ហើយក៏ជាមជ្ឍមណ្ឌលនៃការលាងលុយផងដែរ” ។
ភ្នាក់ងារអនុវត្តន៍ច្បាប់បានថ្លែងថា EncroChat ត្រូវបាន cracked encryption code នៅខែមីនា ឆ្នាំនេះ រួចរាល់ហើយ និងចាប់ផ្តើមត្រួតពិនិត្យពីថ្ងៃទី១ ខែមេសាទៅ។ តែនៅថ្ងៃទី១៣ ខែមិថុនា EncroChat បានដឹងខ្លួនថា platform របស់ខ្លួនត្រួវបានច្រៀតចូលហើយ រួចក៏បានផ្ញើសារទៅកាន់អ្នកប្រើប្រាស់ របស់ពួកគេដើម្បីឱ្យពួកគេបោះឧបករណ៍ចោលនៅពេលដែលម៉ាស៊ីនមេរបស់គេត្រូវបានក្រុមអ្នក អនុវត្តន៍ច្បាប់សម្របសម្រួលនោះ។
Europol និយាយថា “ជនសង្ស័យច្រើននាក់ត្រូវបានចាប់ខ្លួនពីប្រទេសមួយចំនួនទោះបីមិនបានចូលរួម ប្រព្រឹត្តបទល្មើស តែដោយសារតែប្រើទូរស័ព្ទដៃខុសច្បាប់ រួមមាននៅចក្រភពអង់គ្លេស ស៊ុយអ៊ែត និងន័រវេ” ៕
ប្រភពព័ត៌មាន ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០
ប្រែសម្រួលដោយ៖ កញ្ញា









