មនុស្ស ២៣០នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ឆបោក​តាម​អ៊ី​ន​ធឺរ​ណិ​ត​នៅក្នុង​ប្រទេស​ចិន

0

ប៉ូលិស​នៅ​ខេត្ត Shandong ភាគ​ខាងកើត​ប្រទេស​ចិន​បាន​ចាប់ខ្លួន​ជនសង្ស័យ​ច្រើនជាង​ចំនួន ២៣០នាក់​នៅក្នុង​ករណី​ឆបោក​តាម​អ៊ី​ន​ធឺរ​ណិ​តធំៗចំនួន ៥ករណី​ចាប់ពី​ខែមីនា ដល់​ខែមិថុនា។

យោងតាម​ប្រភព​នាយកដ្ឋាន​សន្តិសុខ​សាធារណៈ​ខេត្ត​បានអោយដឹងថា ករណី​ដែល​ពាក់ព័ន្ធ​នឹង​ទឹកប្រាក់ ១៧០លាន​យ័ន (២៤,១លាន​ដុល្លារ) ត្រូវបាន​ប៉ូលិស​បង្ក្រាប​នៅក្នុង​ទីក្រុង Dongying និង Yantai  រួមទាំង Tai’an ក្រោម​ការដឹកនាំ​ដោយ​មជ្ឈមណ្ឌល​ប្រឆាំងនឹង​ការ​ក្លែងបន្លំ​ប្រព័ន្ធ​ទូរគមនាគមន៍​ខេត្ត។

នៅក្នុង​ការដោះស្រាយ​រឿងអាស្រូវ​ដ៏​ធំ​បំផុត​ទាក់ទង​នឹង​ការបោកប្រាស់​នោះ មាន​មន្ត្រីប៉ូលិស​ច្រើនជាង ៤០នាក់​មកពី Dongying បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន៣០នាក់​នៅ​ភាគខាងត្បូង​ខេត្ត Guangdong នៅ​ថ្ងៃទី៣១ ខែឧសភា។ មនុស្ស​មួយក្រុម​នោះ​ត្រូវបាន​ចោទប្រកាន់ថា បានផ្តល់​ព័ត៌មាន​បន្លំ​លើ​ជនរងគ្រោះ​ចំនួន ១៦០០នាក់​ដែល​ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​បន្លំ​ជិត​ចំនួន ១០០លាន​យ័ន។

យោងតាម​ប្រភព​នាយកដ្ឋាន​បានឱ្យដឹងថា ជនសង្ស័យ​ចំនួន ៥៩៤០នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ឆ្នាំនេះ​ពី​ករណី​លួច​បន្លំ​លើ​បណ្តាញ​ទូរគមនាគមន៍​និង​អ៊ី​ន​ធឺរ​ណិ​ត​នៅក្នុង​ខេត្ត Shandong ដែលមាន​ចំនួន​កើនឡើង ៦១,៨៧ភាគរយ​ពី​រយៈពេល​មួយឆ្នាំ​ទៅមួយ​ឆ្នាំ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here