ថ្មីៗនេះ យើងមិនអាចបញ្ឈប់ការគំរាមកំហែងទៅលើសហគ្រាសបានទេ ដោយសារតែហេគឃ័រកាន់ តែអាចបន្សាំខ្លួនបាន និងបន្តបង្កបញ្ហាដល់អាជីវកម្មឥតឈប់ឈរ។ដើម្បីការពារសហគ្រាស ផ្នែក IT ត្រូវតែស្វែងរកវិធីសាស្ត្របញ្ឈប់បញ្ហាដោយទិញកម្មវិធីសុវត្ថិភាព និង tool វិភាគទិន្នន័យ និងជួលសិទ្ធិ (ជំនាញនិងថ្លៃ) ជំនាញការសុវត្ថិភាពដើម្បីការពារ។
ការចូលទៅ MDR (Enter MDR): សេវាកម្មសុវត្ថិភាពទំនើប Managed Detection and Response (MDR) ផ្តល់នូវការគាំពារ និងឆ្លងតបការគំរាមកំហែង បង្កើនអនុភាព AI និងជាម៉ាស៊ីនរៀនស៊ើបអង្កេត ដាស់តឿន និង ការពារបញ្ហា។ MDR កំពុងតែពេញនិយម។
ការពិត Gartner ប្រមើមើលឃើញថានៅ ឆ្នាំ២០២៤ នឹងមានអ្នកប្រើសេវាកម្ម MDR ដល់ទៅ ២៥% ដែលបច្ចុប្បន្នមានអ្នកប្រើតិចជាង ៥% ។ នៅឆ្នាំ២០២៤ នឹងមានសហគ្រាសទំហំមធ្យមប្រើ MDR ជាសេវាកម្មគ្រប់គ្រងសុវត្ថិភាព (ប្រភព៖ មគ្គុទ្ទេសទីផ្សាររបស់ Gartner សម្រាប់ការគាំពារការគ្រប់គ្រង និងសេវាឆ្លើយតបបោះពុម្ពនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ -ID G00367208)។
MDR គឺជាក្តីសង្ឃឹមរបស់សហគ្រាសក្នុងការបំបែកការគំរាម កំហែង នៅពេលដែលហេគឃ័រកំពុងតែកើនឡើងសមត្ថភាព។ ប៉ុន្តែ ដើម្បីអាចមើលឃើញចរាចរ network ដែលអាចរកឃើញនិងឆ្លើយតបប្រកបដោយប្រសិទ្ធិភាព សេវាកម្ម MDR តម្រូវឱ្យតំឡើង កម្មវិធី dedicated software និង hardware នៅក្នុងបណ្តាញរបស់សហគ្រាស។
ឥឡូវនេះ Cato’s MDR ផ្តល់ជូនជាមួយនឹងការបន្ថែមសមត្ថភាពមួយចំនួនដើម្បីមើលឃើញចរាចរនៅលើបណ្តាញ network បានទាំងស្រុង។ សម្រាប់ network flow ដែលឆ្លងកាត់សេវា MDR, Cato ទាញយកនិងប្រមូល metadata ដូចខាងក្រោម៖
ប្រភព (Source)៖ Cato អាចបែងចែករវាងចរាចរ human និង non-human, client type, OS data
គោលដៅ (Destination)៖ Cato ឃើញភាពពេញនិយម, category និង reputation
អាកប្បកិរិយា (Behaviour)៖ Cato ដឹងពីបែបផែននៃចរាចរដូចជាប្រេកង់ និង volume នៃ ទិន្នន័យ
ការរួមបញ្ចូលរបស់ Cato បង្ហាញពីដំណាក់កាលនៃការប្រមើមើល និងការការពារ និង Cato MDR នាំមកជាមួយនូវការគាំពារ និងការឆ្លើយតបដ៏មានប្រសិទ្ធិភាព៕
ប្រភពព័ត៌មាន ថ្ងៃទី៦ ខែកក្ដដា ឆ្នាំ២០២០
ប្រែសម្រួលដោយ៖ កញ្ញា








