ក្រុមហ៊ុន Amazon បានចេញ​បំរាម​មិនឱ្យ​បុគ្គលិក​របស់ខ្លួន​ប្រើប្រាស់​កម្មវិធី TikTok 

0

ខណៈដែល​រដ្ឋាភិបាល​ស​ហ​រដ្ឋ​អាមេរិក បាននិងកំពុង​តែ​សម្រេចចិត្ត​លើ​ការហាមឃាត់​កម្មវិធី TikTok របស់​ចិន រួម​នឹង​កម្មវិធីផ្សេងៗមួយចំនួនទៀត​នោះទេ ស្រាប់តែ​នៅពេលនេះ លេច​ធ្លាយ​ព័ត៌មាន​មក​ថា ក្រុមហ៊ុន Amazon បានចេញ​បំរាម​មិនឱ្យ​បុគ្គលិក​របស់ខ្លួន​ប្រើប្រាស់​កម្មវិធី TikTok ឡើយ។

តាម​សម្ដី​របស់​បុគ្គលិក​ជាប់​ខ្ពស់​មួយរូប​របស់ Amazon បានឱ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុន Amazon បានស្នើ​ដល់​បុគ្គលិក​ទាំងអស់​លុប​កម្ម​វិធី TikTok ចេញពី​ទូរស័ព្ទដៃ​របស់ខ្លួន ប៉ុន្តែ​មិនបាន បញ្ជាក់ ពី​មូលហេតុ​នោះទេ។

ព័ត៌មាន​នេះ បានធ្វើឱ្យ​ក្រុមហ៊ុន ByteDance ដែលជា​អាណាព្យាបាល​របស់ TikTok មាន​អារម្មណ៍​កាន់តែ​ក្ដៅគគុក ព្រោះ​រឿង​អាក្រក់​វា​កើតមានឡើងផ្ទួនៗ ដោយ​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន រដ្ឋាភិបាល​ឥណ្ឌា​បានសម្រេច​ចិត្ត​បិទ​កម្មវិធី TikTok ក្រោយពេល​កើតមាន​ការប៉ះទង្គិច​គ្នា​រវាង​ចិន និង​ឥណ្ឌា នៅតាម​ព្រំដែន ហើយថ្មីៗនេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo ក៏បាន​និយាយថា សហរដ្ឋអាមេរិក​កំពុង​សម្លឹងមើល ការ ហាមឃាត់ TikTok និង កម្មវិធីផ្សេងៗទៀត​របស់​ចិន ក្រោម​ហេតុ​ផង​ភ័យខ្លាច និង​សុវត្ថិភាព​សន្ដិសុខ​ជាតិ។

គួរបញ្ជាក់​ផងដែរ​ថា TikTok ជា​កម្មវិធី​លេង​កម្សាន្ត​មួយ​នៅលើ​ទូរស័ព្ទដៃ​របស់​ចិន និង​បាន​ពង្រីក​ទីផ្សារ​មកកាន់​សកលលោក ដោយ​ទទួលបាន​ការពេញនិយម​យ៉ាង​ឆាប់​បំផុត ក្នុងនោះ​ប្រទេស​ឥណ្ឌា និង​សហរដ្ឋអាមេរិក​មាន​អ្នកប្រើប្រាស់​ច្រើនជាងគេ​បំផុត ហើយ​បើតាម​ការប៉ាន់ប្រមាណ ក្រោយពី​ឥណ្ឌា​បិទ ធ្វើឱ្យ TikTok ខាត​ប្រាក់​ប្រមាណ ៦ពាន់​លាន​ដុល្លារ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here