ក្រុមហ៊ុន Facebook កំពុងពិចារណាលើការដាក់បំរាម លើការផ្សាយពាណិជ្ជកម្មនយោបាយនៅលើបណ្តាញសង្គមរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនការបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា នៅសហរដ្ឋអាមេរិក។បំរាមនេះនៅមិនទាន់ដាក់ចេញជាផ្លូវការនោះទេ ព្រោះមានសក្កានុពលខ្លាំង ដូច្នេះ Facebook កំពុងពិចារណា ឱ្យល្អិតល្អន់បន្តិច ចំណែកឯអ្នកនាំពាក្យរបស់ Facebook មិនបានអត្ថាធិប្បាយលើរបាយការណ៍ខាងលើនេះទេ។
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ បានរងការរិះគន់ចំពោះគោលនយោបាយរបស់ខ្លួន ក្នុងការលើកលែងការផ្សាយពាណិជ្ជកម្ម និងការនិយាយរបស់អ្នកនយោបាយ ដោយមិនបានត្រួតពិនិត្យល្អិនល្អន់ នាំឱ្យមានផលប៉ះពាល់ ជាពិសេសគឺការរើសអើង។ កាលពីឆ្នាំមុនគូប្រជែងរបស់ Facebook គឺ Twitter បានហាមឃាត់ការ ផ្សាយពាណិជ្ជកម្មនយោបាយ ប៉ុន្តែ Facebook វិញ បានអះអាងថាខ្លួនមិនចង់រារាំងការនិយាយនយោបាយទេ។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុនធំៗជាច្រើនបានដកការផ្សព្វផ្សាយពាណិជ្ជកម្មចេញពី Facebook ដោយហេតុផលសមរម្យជាច្រើន ដែល នាំឱ្យ Facebook ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ៕









