ក្រុម​ហេ​គ​ឃ័​រ​ឧបត្ថម្ភ​ដោយ​រដ្ឋ​កូរ៉េខាងជើង​បាន​បញ្ចូល​លេខ​កូដ​ព្យាបាទ​ទៅ​ហាង​លក់ទំនិញ​តាម​អ៊ី​ន​ធឺរ​ណិ​ត និង​លួច​ទិន្នន័យ​ប័ណ្ណ​ទូទាត់

0

យោងតាម​ប្រភព​របាយការណ៍​ថ្មី​មួយ​បង្ហាញថា ការវាយប្រហារ​តាម​អ៊ី​ន​ធឺរ​ណិ​ត​នៅ​សហរដ្ឋអាមេរិក និង​អ៊ឺរ៉ុប កើតឡើង​ពី​ក្រុម​ហេ​គ​ឃ័​រ​ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​រដ្ឋ​កូរ៉េខាងជើង។

ការស្រាវជ្រាវ​របស់​ក្រុម Sansec បង្ហាញថា ក្រុម​ហេ​គ​ឃ័​រ hacking APT Lazarus ឬ HIDDEN COBRA បាន​លួច​ចូល​គេហទំព័រ​របស់​អ្នកលក់​រាយ​ធំ ៗ នៅ​សហរដ្ឋអាមេរិក និង​ទាមទារ​ឲ្យ​មានការ​បង់ប្រាក់​លោះ​នៅ​ដើមខែ​ឧសភា ឆ្នាំ២០១៩ ។

ការស្រាវជ្រាវ​ថ្មី​បញ្ជាក់បន្ថែម​ផងដែរ​ថា ក្រុម​ហេ​គ​ឃ័​រ​បាន​ពង្រីក​មូលដ្ឋាន​វាយប្រហារ​ទៅលើ​ហាង​លក់​តាម​អ៊ី​ន​ធឺរ​ណិ​ត ដោយ​បញ្ចូល​ស្គ្រី​ប​សម្រាប់​លួច​ទិន្នន័យ​កាត​បង់ប្រាក់​របស់​អតិថិជន។

គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា Magecart គឺជា​វិធីសាស្ត្រ​វាយប្រហារ​មួយ​ដែល​អនុញ្ញាតឱ្យ​ក្រុម​ហេ​គ​ឃ័​រ ដែលមាន​គំនិតអាក្រក់​លួច​យក​ព័ត៌មាន​កាត​ទូទាត់​របស់​អតិថិជន។ HIDDEN COBRA ជា​ភ្នាក់ងារ​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ទទួលបាន​ការគ្រប់គ្រង​លើ​ហាង​លក់រាយធំ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here