កម្មវិធី LinkedIn នៅលើ iOS រកឃើញថា មានការ​ចម្លង​ទិន្ន័យ​ពី Clipboard របស់​អ្នកប្រើប្រាស់ ហើយ​វា​ជា​កំហុស​របស់​កម្មវិធី

0

ក្រុមហ៊ុន LinkedIn ចាប់បាន​ថា មានការ​លួច​ចូល​មើល​ទិន្នន័យ​លើ​ក្តារ​ចុច ជាមួយនឹង​កំណែ​បែ​តា​របស់ iOS 14 ។ ក្រុម​អ្នកស្រាវជ្រាវ DonCubed បានកត់សម្គាល់​ឃើញថា នៅពេលដែល​លោក​កំពុង​ប្រើប្រាស់​កម្មវិធី LinkedIn នៅលើ iPad Pro របស់គាត់ មាន​សេវាកម្ម​មួយ​កំពុងចំលង​ដំណើរការ​ចុច​ពីលើ​ក្តារ MacBook Pro របស់គាត់។

ទោះជា​យ៉ាងណា មុខងារ​ថ្មី​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 14 គឺ​ផ្តល់​សមត្ថភាព​ឲ្យ​មាន​ភាពប្រសើរ​ឡើងលើ​ភាព​ឯកជន​របស់​អ្នកប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ iOS 14 ដោយមាន​ការជូនដំណឹង​ដល់​អ្នកប្រើប្រាស់​នៅពេល​អ្នកប្រើប្រាស់​បើក​កម្មវិធី​ចូល​ប្រើ​កាមេរ៉ា ឬ​ម៉ៃ​ក្រូ​ហ្វូ​ន​របស់​ពួកគេ។

ជាមួយនឹង​យន្តការ​ថ្មី @DonCubed បាន​រកឃើញថា  LinkedIn កំពុងចម្លង​មាតិកា​នៃ clipboard  នៃ​ដំណើរការ​ប្រើប្រាស់​ក្តារ​ចុច​ទាំងអស់។ ប្រព័ន្ធ​ប្រតិបត្តិការ iOS 14 អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​មើលឃើញ​ពី​ការចម្លង​នៃ​សេចក្តីជូនដំណឹងនីមួយ។

ស្រដៀង​គ្នា​ដែរ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន TikTok រកឃើញថា មានការ​ចូល​ដំណើរការ​លើ clipboard ជា​រៀងរាល់​ពីរ​ឬ​បី​វិនាទី​ម្តង ហើយ​ក្រុមហ៊ុន​និយាយថា ពួកគេ​នឹង​លុបចោល​នូវ​មុខងារ​នោះ។

គួរបញ្ជាក់​ផងដែរ​ថា មិនមែន​មានតែ​កម្មវិធី​របស់​ក្រុមហ៊ុន TikTok ប៉ុណ្ណោះ​ទេ ដែល​ប្រឈម​នឹង​បញ្ហា​នោះ យ៉ាងណា​នៅមាន​កម្មវិធី​របស់​ក្រុមហ៊ុន​Twitter កម្មវិធី​របស់​ក្រុមហ៊ុន Starbucks កម្មវិធី Overstock កម្ម​វី​ធី AccuWeather និង​កម្មវិធី​ជាច្រើន​ទៀត​ដែល​ចម្លង​យក​ដំណើរ ឬ​ទិន្ន័យ​ពី clipboard របស់​អ្នកប្រើប្រាស់៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Gbhacker ផ្សាយ​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here