ក្រុមហ៊ុន VMware បានចេញសេចក្តីណែនាំសន្តិសុខ (VMSA-2020-0016) បន្ទាន់មួយអំពីការទប់ស្កាត់ទៅលើភាពងាយរងគ្រោះ ដើម្បីបិទចន្លោះប្រហោង (ចំណុចខ្សោយ) ចំនួនមួយ (០១) ដែលមាននៅក្នុងកម្មវិធី VeloCloud Orchestrator សម្រាប់ប្រព័ន្ធប្រតិបត្តិការ Linux។
ចំណុចខ្សោយដែលមានលេខសម្គាល់ CVE-2020-3973 ជាប្រភេទ input validation ដែលមានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរមធ្យម និងទទួលបានពិន្ទុ CVSSv3 8.5 អាចអនុញ្ញាតឱ្យអ្នកវាយប្រហារអាចធ្វើការ បញ្ចូលព័ត៌មានដែលមិនត្រឹមត្រូវដូចជា SQL-injection។
ផលិតផលប៉ះពាល់ដែលរងផលប៉ះពាល់គឺ VeloCloud Orchestrator ដែលមានកំណែ 3.x និងកំណែមុននេះ ។ ការវាយប្រហារដោយជោគជ័យលើចំណុចខ្សោយខាងលើនេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដ SQL-injection ដើម្បីទាញយកទិន្នន័យសំខាន់ៗ ។ សូមធ្វើបច្ចុប្បន្នភាពទៅកំណែ 3.4.0 ៕