តាមទិន្នន័យថ្មីដែលចេញផ្សាយដោយ Sensor Tower បានឲ្យដឹងថា កាលពីខែមិថុនាកន្លងទៅ កម្មវិធី TikTok អាចរកចំណូលបានជាង ៩០,៧លានដុល្លារ តាមរយៈការចំណាយរបស់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក ក្លាយជាកម្មវិធី (មិនរាប់បញ្ចូលហ្គេម) ដែលរកចំណូលបានច្រើនជាងគេបំផុត។

ប្រមាណ ៨៩% នៃចំណូលនេះ គឺបានមកពី TikTok សម្រាប់ប្រើនៅប្រទេសចិន ហើយមាន ៦% បានមកពីអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។
YouTube ស្ថិតតំណែងលេខពីរជាកម្មវិធីរកចំណូលបានច្រើនជាងគេ ប្រចាំខែមិថុនា ដែលរកចំណូលបាន ៧៣លានដុល្លារ ដោយ ៥៦% គឺមានប្រភពចេញពីសហរដ្ឋអាមេរិក និង ១២% មកពីជប៉ុន។ កម្មវិធីរកចំណូលបានច្រើនជាងគេបន្តបន្ទាប់ទៀតមាន Tinder, Tencent Video និង iQIYI ៕