អ្នកស្រាវជ្រាវ​របស់​ក្រុមហ៊ុន Malwarebytes រកឃើញ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​ទាប​នៅ​អាមេរិក​មាន​ផ្ទុកមេរោគ malware

0

កាលពី​ខែមករា​កន្លងទៅ អ្នកស្រាវជ្រាវ​របស់​ក្រុមហ៊ុន Malwarebytes បាន​រកឃើញ​មេរោគ malware ជាមួយ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន Unimax (UMX) U686CL ដែល​មិន​ត្រឹមតែ​ពុំ​អាច​លុបចោល​បាន វា​ថែមទាំង​អាច​បញ្ចូល​កម្មវិធីផ្សេងៗ​ទៀត​ដោយ​មិនចាំបាច់​មានការ​អនុញ្ញាត​ពី​អ្នកប្រើប្រាស់​នោះទេ។

ទូរ​សព្ទ​នេះ​ជា​ប្រភេទ​ទូរ​សព្ទ​ដែលមាន​តម្លៃ​ទាប លក់​ដោយ​ក្រុមហ៊ុន Assurance Wireless ដែលជា​ចំណែក​មួយ​នៃ​ក្រុមហ៊ុន Virgin Mobile ដើម្បី​ជួយ​ដល់​ប្រជាជន​ដែលមាន​កម្រិត​ចំណូល​ទាប​អាច​ប្រើប្រាស់​ទូរ​សព្ទ​ចល័ត​បាន។

ប៉ុន្តែថ្មីៗនេះ​ក្រុមហ៊ុន Malwarebytes បាន​រកឃើញ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល ANS UL40 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.1.1 ក៏មាន​ផ្ទុកមេរោគ malware ផងដែរ។ មិន​ខុសពី​ទូរ​សព្ទ​ម៉ូ​ដែល UMX U686CL ទូរ​សព្ទ​នេះ​ក៏មាន​មេរោគ malware ដែល​អាច​បញ្ចូល​កម្មវិធីផ្សេងៗទៀត​បាន​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​វា​ជា​ប្រភេទ​មេរោគ​ខុសគ្នា។

ទោះបីជា​អ្នកស្រាវជ្រាវ​មិនទាន់បាន​រកឃើញ​មេរោគ​នៅក្នុង​កម្មវិធី​ដែល​បាន​ដំឡើង​បន្ថែម​នាពេល​បច្ចុប្បន្ន​ក៏ដោយ តែ​ក៏​ពុំ​មានន័យថា​វា​នៅតែ​មិនមាន​មេរោគ​នៅ​ថ្ងៃក្រោយ​ទៀត​ដែរ ព្រោះ​គេ​បាន​រកឃើញ​កម្មវិធី Downloader Wotby ដែលជា​ប្រភេទ​មេរោគ Trojan ហើយ​វា​អាចធ្វើ​ការទាញយក​កម្ម​វិធី​ពី​ប្រភពផ្សេងៗបាន​ក្រៅពី Play Store ដោយ​យើង​មិនបាន​ដឹង​នោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here