ការស្រាវជ្រាវថ្មីបង្ហាញថា ឈ្មោះរបស់អ្នកប្រើប្រាស់ និងពាក្យសម្ងាត់ចំនួនច្រើនជាង ១៥ពាន់លានត្រូវបានចែកចាយនៅលើគេហទំព័រងងឹត។ ព័ត៌មានបញ្ជាក់អត្តសញ្ញាណទាំងនោះនឹងបណ្តាលឱ្យមានការសម្របសម្រួលលើគណនីរបស់អ្នកប្រើប្រាស់។
ហេគឃ័រវាយប្រហារលើគណនីអ៊ីនធឺរណិតរបស់អ្នកប្រើប្រាស់គ្រប់ប្រភេទ ដោយមិនត្រឹមតែកំណត់គោលដៅលើគណនីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬគណនីហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កំណត់គោលដៅលើគណនីគ្រប់ប្រភេទ ដែលរួមមានទាំងគណនីពាក់ព័ន្ធនឹងការស្រាវជ្រាវ ទូរទស្សន៍ និងខ្សែកាបតាមអ៊ិនធឺរណិតលើ VPN និងគេហទំព័រមនុស្សពេញវ័យផងដែរ។
សូមបញ្ជាក់ផងដែរថា ឧបករណ៍ Brute-force cracking tools ដែលជាមុខងារសម្រាប់ហេគក៏ត្រូវបានគេដាក់លក់នៅលើវេទិកាងងឹតក្នុងតម្លៃត្រឹមតែ៤ដុល្លារ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មានGbhacker ផ្សាយថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០