កាលពីថ្មីៗនេះ គណនី Twitter ល្បីៗជាច្រើនត្រូវបានគេលួចចូល ក្នុងនោះមានទាំងគណនីរបស់លោក Biden គណនីមហាសេដ្ឋីជាច្រើន និងគណនីក្រុមហ៊ុន Bitcoin។ Scam បោកប្រាស់មានលក្ខណៈជាប្រតិបត្តិការដែលរីករាលដាល និងជះឥទ្ធិពលលើគណនីច្រើន ហើយរហូតមកដល់ពេលនេះ Twitter មិនទាន់បានប្រកាសជាផ្លូវការពីផលប៉ះពាល់នោះទេ។
Scam ឆបោកនេះ បានធ្វើប្រតិបត្តិការបោកបញ្ឆោតលើអ្នកប្រើប្រាស់ឲ្យផ្ញើប្រាក់ទៅអាសយដ្ឋាន BTC ហើយជាការឆ្លើយតបមកវិញ អ្នកវាយប្រហារបាននិយាយថា ពួកគេនឹងផ្ញើការទូទាត់ទ្វេដង។ ការហេគនេះមានលក្ខណៈមិនធម្មតា ហើយគេនៅតែមិនដឹងថាការវាយប្រហារនោះបានកើតឡើងយ៉ាងដូចម្តេច ដោយសារតែអ្នកវាយប្រហារបានកាន់កាប់គណនីគ្រប់គ្រងពេញលេញ និងបានផ្លាស់ប្តូរអាស័យដ្ឋានអ៊ីម៉ែលផងដែរ។
នៅក្នុងការធ្វើបច្ចុប្បន្នភាពថ្មីៗនេះ ក្រុមហ៊ុន Twitter បាននិយាយថា វាជាលទ្ធផលនៃការវាយប្រហារវិស្វកម្មសង្គមដែលផ្តោតគោលដៅលើបុគ្គលិក Twitter ដែលមានសិទ្ធិចូលប្រើប្រព័ន្ធ និងឧបករណ៍ក្នុងក្រុមហ៊ុន។ ក្រោយពីរឿងនេះបានកើតឡើងបុគ្គលិករបស់ក្រុមហ៊ុនកំពុងពិនិត្យមើលសកម្មភាពព្យាបាទផ្សេងទៀតលើគណនីជាច្រើនផងដែរ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Gbhacker ផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០