Android Joker អាច​ឆ្លងកាត់​ប្រព័ន្ធ​សុវត្ថិភាព​របស់ Google Play ដើម្បី​វាយប្រហារ​លើ​អ្នកប្រើប្រាស់

0

គេ​បាន​រកឃើញ​មេរោគ Joker នៅ​ដើមខែ​មិថុនា ឆ្នាំ២០១។ មេរោគ​នោះ​ប្រើ​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​ចៀសវាង​ប្រព័ន្ធ​ការពារ​របស់ Google Play និង​អនុវត្ត​សកម្មភាព​ដែលមាន​គំនិតអាក្រក់​មួ​យ​ចំនួន។

ហេ​គ​ឃ័​របា​ន​លាក់​មេរោគ​នោះ​នៅក្នុង​កម្មវិធីផ្សេងៗ ហើយ​នៅពេលដែល​អ្នកប្រើប្រាស់​ទា​ញ​យក​កម្ម​វី​ធី​នោះ​ដាក់​ក្នុង​ទូរ​សព្ទ ពួកគេ​បាន​ឆ្លង​មេរោគ Joker ។ មេរោគ Joker មាន​គោលបំណង​លួច​លុយ​ពី​អ្នកប្រើប្រាស់​ដោយ​ធ្វើការ​ចុះហត្ថលេខា​សម្រាប់ subscriptions ហើយ​វា​ថែមទាំង​មាន​អន្តរ​កម្ម​លើ​សារ​ជា​អក្សរ បញ្ជី​ទំនាក់ទំនង និង​ទិន្នន័យ​ផ្សេងទៀត​នៅក្នុង​ឧបករណ៍​របស់​អ្នកប្រើប្រាស់។មុននេះ គេ​សង្កេតឃើញថា មេរោគ Joker ត្រូវបាន​បង្កប់​ជាមួយ​កម្មវិធី​ចំនួន២ផ្សេងៗគ្នា។

យ៉ាងណាមិញ កម្មវិធី​ទាំងអស់នោះ​ត្រូវបាន​រាយការណ៍​ទៅ Google ហើយ​ត្រូវ​ក្រុមហ៊ុនបាន​ដក​កម្មវិធី​ទាំងនោះ​ចេញពី Play Store ផងដែរ៕

ប្រែ​សម្រួល៖  Oliver
ប្រភពព័ត៌មាន​gbheakers ផ្សាយ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here