ក្មេង​ជំទង់​ម្នាក់ និង​យុវជន២នាក់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ហេ​គ​គេហទំព័រ Twitter

0

ក្មេង​ជំទង់​អាយុ ១៧ឆ្នាំ ជាមួយនិង​យុវជន២នាក់​ផ្សេងទៀត​អាយុ ១៩ឆ្នាំ​ម្នាក់ និង២២ឆ្នាំ​ម្នាក់ ត្រូវបាន រាយការណ៍​ថា បាន​ចាប់ខ្លួន​ពីបទ​ចូល​ហេ​គ​គេហទំព័រ Twitter កាលពីពេលថ្មីៗនេះ ដោយ​បាញ់​ឆ្ពោះ ទៅកាន់​គណនី​អ្នក​មានឈ្មោះល្បីៗ (high-profile account) ក្នុង​រយៈពេល​ខ្លី​ដើម្បី​បោក​យកប្រាក់​ក្នុង​ចំនួន​ដ៏​ច្រើន (bitcoin scam)។

យោងតាម​ក្រសួងយុត្តិធម៌​អាមេរិក​បានឱ្យដឹងថា Mason Sheppard ដែល​គេ​ស្គាល់​ថា​ជា “Chaewon” អាយុ ១៩ឆ្នាំ មកពី​អង់គ្លេស, Nima Fazeli ដែល​គេ​ស្គាល់​ថា​ជា “Rolex” អាយុ ២២ឆ្នាំ មកពី Florida និង​ក្មេងប្រុស​ជំទង់​ដែល​មិន​ស្គាល់ឈ្មោះ​ម្នាក់ទៀត​ត្រូវបាន​ជាប់ចោទ​ពីបទ​គ្រោង wire fraud គ្រោង លាងលុយកខ្វក់ និង​មានបំណង​ចូល​ប្រើ​កុំព្យូទ័រ​ដែល​បានការ​ពារ​ដោយ​ចេទនា។ ប៉ុស្តិ៍​ទូរទស្សន៍ ព័ត៌មាន WFLA នៅ Florida បានកំណត់​អត្តសញ្ញាណ​ក្មេង​អាយុ ១៧ឆ្នាំឈ្មោះ Graham Clark រស់នៅ Tampa Bay នៅ​សប្តាហ៍​នេះ​បាន​ទាក់ទង​នឹង​ការ​ហេ​គ​ចូល Twitter ហើយ​ជា​ក្មេង​ជំទង់ ដែល​ក្រសួង យុត្តិធម៌​អាមេរិក​បាន​រំលឹក​នៅក្នុង​បទសម្ភាសន៍​ផងដែរ។

កាលពី​ថ្ងៃទី១៥ ខែកក្កដា បណ្តាញ​ទំនាក់ទំនង​សង្គម Twitter ជួប​បញ្ហា​សុវត្ថិភាព​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង ប្រវត្តិសាស្ត្រ បន្ទាប់ពី​ហេ​គ​ឃ័​រ​បានរៀបចំ​គម្រោង​ហេ​គ​គណនី​ជនល្បីៗជាង ១៣០ រួមមាន៖ អតីត នាយករដ្ឋមន្ត្រី​អាមេរិក លោក Barack Obama, Kanye West, Joe Biden, Bill Gates, Elon Musk, Jeff Bezos, Warren Buffett, Uber និង Apple។ ក្រុម​គោលដៅ​ដែល​បាន​ហេ​គ​បានទទួល​សារ​បោក ស្រដៀង​គ្នា ដោយ​បញ្ចុះបញ្ចូល​ឱ្យ follower រាប់លាន​នាក់​ផ្ញើ​ប្រាក់​ទៅ bitcoin wallet ដើម្បី​ជា​ថ្នូរ​នឹង ប្រាក់​ចំនួន​ច្រើន​ត្រលប់​មកវិញ។ ”ឥឡូវនេះ​ជា​ពេល ដែល​អ្នក​រាល់គ្នា​ទារប្រាក់​ពី​ខ្ញុំ​វិញ” ដូចជា tweet ពី​គណនី លោក Gates បាន​និយាយថា៖ “អ្នក​ផ្ញើ​ប្រាក់​មក​ខ្ញុំ ១០០០$។ ខ្ញុំ​នឹង​សង​អ្នក ២០០០$វិញ។

ក្រុម​គោលដៅ​ក៏​រួមមាន​គណនី​ហិរញ្ញវត្ថុ​ពេញនិយម​ផងដែរ​រួមមាន៖ Bitcoin, Ripple, CoinDesk, Gemini, Coinbase និង Binance។ គ្រោងការណ៍​បោក​ប្រាក់​នេះ​បាន​ប្រមូលប្រាក់​ជាង ១០ម៊ឺ​ន​ដុល្លា នៅ Bitcoin ពី​ជនរងគ្រោះ​តែ​ប៉ុន្មាន​នាក់ ក្នុង​រយៈពេល​តែ​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​មានការ ផ្សព្វផ្សាយ​ពី tweet ។ Twitter ក៏បាន​បង្ហាញ​ផងដែរ​ថា បុគ្គលិក​របស់ខ្លួន​មួយចំនួន​ក៏​ជា​ក្រុម​គោលដៅ នៃ spear-phishing attack តាមរយៈ​ទូរស័ព្ទ ដែល​ជាការ​បំភាន់ “បុគ្គលិក​ពិតប្រាកដ និង​កេងចំណេញ ភាព​រងគ្រោះ​របស់​មនុស្ស​នាំទៅ​កាន់ការ​ដំណើរការ​ប្រព័ន្ធ​ខាងក្នុង​របស់​យើង។

Twitter និយាយថា​គណនី ១៣០ ដែល​ត្រូវបាន​កំណត់ដោយ​ហេ​គ​ឃ័​រ​នោះ មានតែ ៤៥ទេ​ដែល​ត្រូវ បាន​ហេ​គ (scam) ។ វា​ក៏បាន​លើកឡើងថា ហេ​គ​ឃ័​រ​ដំណើរការ​សារ​ផ្ទាល់​នៅក្នុង​ប្រអប់​សំបុត្រ​យ៉ាង តិច​ណាស់​មាន​គណនី ៣៦ ប៉ុន្តែ​មានតែ​គណនី​ចំនួន ៨ទេ​ដែល​ត្រូវបាន​លួច​យក​ព័ត៌មាន​ឯកជន​នោះ ។ សេចក្តីជូនដំណឹង​ពីបទ​ឧក្រឹដ្ឋ​នៅថ្ងៃនេះ​ថា ការ​ហេ​គ​ក្នុង​បំណង​កំសាន្ត ឬ​ស្វែងរក​ប្រាក់ មាន រយៈពេល​មិនយូរ​ទេ។ ការប្រព្រឹត្ត​បទល្មើស​អ៊ីនធឺណិត​ប្រហែល​ជាមាន​អារម្មណ៍​ថាស្ងាត់ៗគ្មាន អ្នកដឹង ប៉ុន្តែ​មិនមែន​អញ្ចឹងទេ។ ខ្ញុំ​ចង់​ប្រាប់​ឧក្រឹដ្ឋជន​ថា គ្មាន​អាថ៌កំបាំង​ទេ ខ្ញុំ​នឹង​រក​អ្នកឃើញ៕

ប្រភពព័ត៌មាន៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០
ប្រែ​សម្រួល​ដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here