NSA ព្រមាន​ដល់​នាយទាហាន និង​ភ្នាក់ងារ​ចារកម្ម​ទាំងអស់ ឱ្យ​ចៀសវាង​ការប្រើប្រាស់​មុខងារ​តាមដាន​ទីតាំង

0

NSA ដែលជា​អង្គភាព​ផ្នែក​ចារកម្ម​ថ្នាក់ជាតិ​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក បានធ្វើការ​ព្រមាន​ដល់​នាយទាហាន និង​ភ្នាក់ងារ​ចារកម្ម​ទាំងអស់ ឱ្យ​ចៀសវាង​ការប្រើប្រាស់​មុខងារ​តាមដាន​ទីតាំង តាម​ដែល​អាចធ្វើ​ទៅបាន នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​សារព័ត៌មាន The Wall Street Journal។

ទោះបីជា​ទិន្នន័យ​ទាក់ទង​នឹង​ទីតាំង​ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​ដោយ​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្ដី ក៏​គេ​ឃើញ​មាន​រដ្ឋាភិបាល​មួយចំនួន បាន​ព្យាយាម​ប្រមូលយក និង​ប្រើប្រាស់​ទិន្នន័យ​ដ៏​មានតម្លៃ​នេះ​ផងដែរ។ ជា​ឧទាហរណ៍ អង្គភាព​តាមដាន​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ របស់​សហរដ្ឋអាមេរិក (ICE) ក៏បាន​ប្រើ​ទិន្នន័យ​នេះ​ដើម្បី​ឃ្លាំមើល​ជនអន្តោប្រវេសន៍​ខុសច្បាប់ និង​អ្នក​លួច​ឆ្លងដែន ដូច្នេះ​មានន័យថា​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេងទៀត​ក៏​អាច​កំពុង​ប្រើប្រាស់​ទិន្នន័យ​នេះ​រួចហើយ​ដែរ។

ក្រៅពី​មុខងារ​តាមដាន​ទីតាំង អង្គភាព​នេះ​ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​ចៀសវាង​ប្រើ​ឧបករណ៍ផ្សេងៗទៀត​មានដូចជា ឧបករណ៍​សម្រាប់​តាមដាន​ការហាត់​ប្រាណ នាឡិកា​វៃឆ្លាត និង​ឧបករណ៍ IoT ជាដើម។ នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មានការ​ព្រួយបារម្ភ​ជាមួយ​មុខងារ​នេះ។ កាលពី​ឆ្នាំ២០១៨ មន្ទីរ​ប៉ង់​តា​ហ្ក៊​ន់ (Pentagon) បាន​ហាមឃាត់​នាយទាហាន​ទាំងអស់​មិនឱ្យ​ប្រើ​មុខងារ​តាមដាន​ទីតាំង​នេះ​ទេ នៅពេលដែល​ពួកគេ​ឈរជើង​នៅ​កន្លែងសំខាន់ៗ ឬ​កន្លែង​ដែល​កំពុងតែ​មានការ​ប្រយុទ្ធ​គ្នា​នោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here