ក្រុមហ៊ុន Google ប្រកាស​បង្ហាញ​នូវ​កម្មវិធី Nearby Share ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង AirDrop របស់ Apple

0

ក្រុមហ៊ុន Google បានចាប់ផ្ដើម​ដាក់ឱ្យ​ប្រើ​ប្រាស់​មុខងារ Nearby Sharing ជា​ផ្លូវការ​ហើយ​បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម នឹង​ការ​លេច​ធ្លាយ​អស់​ជាច្រើន​ខែ​មកហើយ​នោះ ។ Nearby Sharing គឺជា​មុខងារ​ថ្មី​របស់​ក្រុមហ៊ុន Google បង្កើតឡើង​សម្រាប់​ឧបករណ៍​ប្រព័ន្ធ​ប្រតិបត្តិការ Android ដើម្បី​ធ្វើការ​ចែករំលែក​ឯកសា​រផ្សេងៗ ដូចជា រូបភាព វីដេអូ និង​តំណ​ភ្ជាប់​វេ​ប​សាយ ដែល​វា​មាន​ភាព​ស្រដៀង​ទៅនឹង​កម្មវិធី AirDrop សម្រាប់​ឧបករណ៍ Apple ដែរ។

លក្ខណៈពិសេស​នៃ​មុខងារ​នេះ គឺ​វា​ធ្វើឱ្យមាន​ភាពសាមញ្ញ​និង​ទំនើប​ក្នុងការ​ចែករំលែក​ឯក​សារ​គ្នា​ទៅវិញទៅមក​ដោយ​មិនចាំបាច់​ធ្វើ​ការដំឡើង​កម្មវិធី​ប​ន្ថែ​ម​ដទៃទៀត​ឡើយ។ ក្រុមហ៊ុន Google បានកំណត់​យកមុខ​ងា​រ Nearby Sharing ដើម្បី​ជំនួស Android Beam ព្រោះ​វា​មាន​ភាពល្អប្រសើរ​ជាង ព្រមទាំង​អាច​ជ្រើសរើស​ប្រើ​ប្រព័ន្ធ​មួយ​ក្នុងចំណោម​ប្រព័ន្ធ​ចំនួន៤ ដែល​អាច​ផ្ញើ​ទិន្នន័យ​បាន​លឿន​បំផុត (Bluetooth, Bluetooth Low Energy, WebRTC or peer-to-peer WiFi)។ ម្យ៉ាងវិញទៀត​ដើម្បី​ការពារ​ឯកជន​ភាពរ​បស់​អ្នកប្រើប្រាស់​នោះ លោកអ្នក​ក៏​អាច​លាក់​មុខងារ​នេះ​ពី​អ្នកដទៃ ឬ​អាច​បើក​ឱ្យតែ​អ្នក​ដែលមាន​នៅក្នុង​បញ្ជីរ​ឈ្មោះ​មួយចំនួន ឬ​ទាំងអស់​ក៏បាន។ ជាងនេះទៅទៀត​លោកអ្នក​ក៏​អាច​ប្រើប្រាស់​មុខងារ​នេះ​ជា​លក្ខណៈ​អនាមិក​បាន​ផងដែរ។

បច្ចុប្បន្ន​គេ​ឃើញ​ក្រុមហ៊ុន Google កំពុងតែធ្វើការ​សាកល្បង​ប្រើ​មុខងារ Nearby Sharing ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Chrome OS Canary ដូច្នេះ​មុខងារ​នេះ​ក៏​អាច​នឹង​ប្រើ​បាន​ជាមួយនឹង Chrome OS នៅក្នុង​ពេលអនាគត​ដែរ។ គួរ​រំឭក​ផងដែរ​ថា ក្រុមហ៊ុន Microsoft ក៏មាន​មុខងារ Nearby Sharing នៅក្នុង Windows 10 Version 1803 (RS4) ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​ប្រមាណ​ជា​ពីរ​ឆ្នាំមុន ប៉ុន្តែ​វា​មិនអាច​ប្រើ​ជាមួយនឹង​មុខងារ Nearby Sharing របស់​ក្រុមហ៊ុន Google បានទេ។

មុខងារ​ថ្មី​នេះ​នឹងដាក់​ឱ្យប្រើ​មុនគេ​ជាមួយនឹង​ទូរ​សព្ទ​មួយចំនួន​របស់​ក្រុមហ៊ុន Google និង Samsung ហើយ​បន្ត​ដាក់ឱ្យ​ប្រើ​ជាមួយ​ទូរ​សព្ទ​របស់​ក្រុមហ៊ុនផ្សេងៗទៀត ដែលមាន​ប្រព័ន្ធ​ប្រតិបត្តិការ Android 6.0 ឡើងទៅ​ក្នុងពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ក៏ប៉ុន្តែ​យើង​នៅ​មិនទាន់​ដឹង​ច្បាស់​ថា សម្រាប់​អ្នកប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា នឹង​អាច​ទាញយក​មុខងារ​នេះ​មក​ប្រើ​បាន​នៅពេល​វេលា​កំណត់​ណាមួយ​នៅឡើយ​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here