Facebook បាន​លុបចោល​ទាំងស្រុង​នូវ​ការ​បង្ហោះ​របស់លោក ដូ​ណា​ល់ ត្រាំ ដែលមាន​ល្មើ​សនឹង​ច្បាប់​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​កូ​វីដ១៩ របស់ Facebook

0

លោក ត្រាំ បាន​បង្ហោះ​វីដេអូ​មួយ​កាលពី​ពុធ ដែលជា​វីដេអូ​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News ដោយ​លោក​ប្រធានាធិបតី​បាន​អះអាងថា “កូនក្មេង​ស្ទើរតែ​មិនចេះ​ឆ្លង​ជំងឺ​កូ​វីដ១៩” ។ ក្នុង​វីដេអូ​លោក​បាន​លើកឡើងថា ៖ “ពួកគេ​មាន​ប្រព័ន្ធ​ការពារ​ខ្លាំង​ជាង (មនុស្ស​វ័យ​ជំទង់)” ។

ជា​លើកដំបូង​ហើយ​ដែល Facebook បាន​លុបចោល​ទាំងស្រុង​នូវ​ការ​បង្ហោះ​របស់លោក ដូ​ណា​ល់ ត្រាំ ដែលមាន​ល្មើ​សនឹង​ច្បាប់​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​កូ​វីដ១៩របស់ Facebook។

អ្នកនាំពាក្យ Facebook បាន​ប្រាប់​ដល់ Business Insider ពី​មូលហេតុ​នៃ​ការ​លុប​វីដេអូ​របស់លោក ដូ​ណា​ល់ ត្រាំ ដោយបាន​និយាយ​ដូចនេះ​ថា ៖ “វីដេអូ​នេះ​មាន​បញ្ចូល​នូវ​ការអះអាង​មិន​ពិត ដែលថា​មនុស្ស​មួយក្រុម​មិន​ងាយ​ឆ្លង​ជំងឺ​កូ​វីដ១៩ ដែល​វា​បាន​ល្មើស​នឹង​ច្បាស់​ទាក់ទង​នឹង​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​កូ​វីដ១៩របស់​យើង” បើតាម​ការស្រាវជ្រាវ​ជាច្រើន​កន្លងមកនេះ បាន​សន្និដ្ឋានថា​កូនក្មេង​អាច​ឆ្លង​ជំងឺ​កូ​វីដ១៩ ដូចជា​ក្រុមមនុស្ស​ដទៃទៀត​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here