តុលាការ​បានសម្រេច​ដាក់ទោស​អតីត​វិស្វករ​ក្រុមហ៊ុន Google ឱ្យ​ជាប់គុក​ចំនួន ១៨ខែ បន្ទាប់ពី​បុរស​រូបនេះ​បាន​លួច ទិន្នន័យ របស់​ក្រុមហ៊ុន និង​បាន​ផ្ញើឱ្យ​ក្រុមហ៊ុន​ផ្សេង

0

លោក Anthony Levandowski ជា​អតីត​វិស្វក​ក្រុមហ៊ុន Google ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់គុក ១៨ខែ ដោយសារតែ​គាត់​បាន​លួច ទិន្នន័យ សំខាន់​ពាក់ព័ន្ធ​នឹង​ការបង្កើត​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្ត និង​បាន​ផ្ញើ​ទៅឱ្យ​ក្រុមហ៊ុន​ប្រកួតប្រជែង​មួយខែ​មុនពេល​លោក​ចូលធ្វើការ​នៅក្នុង ក្រុមហ៊ុន Uber Technologies Inc។

យោងតាម​ការបញ្ជាក់រ​បស់ Google បានឱ្យដឹងថា លោក Levandowski បាន​លួច​យក​ឯកសារ​សម្ងាត់​ប្រមាណ​ជា ១៤០០០ឯកសារ ក្នុងនោះ មាន ឯកសារ​ពាក់ព័ន្ធ​នឹង​ពេលវេលា​នៃ​ការកំណត់​សម្រាប់​ចេញ​ផ​លិ​ផល ព័ត៌មាន​ទាក់ទង​នឹង​ការ​រចនា​ម៉ូដ រួម​នឹង​ទិន្នន័យ​ជាច្រើន​ទៀត។ Google បាន អះអាងថា លោក Levandowski បាន​បញ្ជូន​ឯកសារ​ទាំងនោះ​ចូលទៅ​កាន់​កុំព្យូទ័រ​យូរ​ដៃ​ផ្ទាល់ខ្លួន​របស់លោក មុនពេល​គាត់​លាឈប់​ពី​ក្រុមហ៊ុន ជាពិសេស​គឺ​នៅពេលដែល​កំពុង​ចរចា​តំណែង​ជាមួយ​ក្រុមហ៊ុន Uber ៕

LEAVE A REPLY

Please enter your comment!
Please enter your name here