បុគ្គលិក​ក្រុមហ៊ុន Facebook នឹងធ្វើ​ការ​ពី​ផ្ទះ​រហូតដល់​ខែកក្កដា ឆ្នាំ២០២១

0

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន Facebook Inc (FB.O) នឹង​អនុញ្ញាតឱ្យ​និ​យោ​ជិ​ក​ធ្វើការ​ពី​ផ្ទះ​រហូតដល់​ខែកក្កដា ឆ្នាំ២០២១ ដោយសារ​បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១០ ហើយ​ក្រុមហ៊ុន​នឹង​ផ្តល់ប្រាក់​ចំនួន ១០០០ដុល្លារ​សម្រាប់​តម្រូវកា​រ​រៀប​ការិយាល័យ​នៅផ្ទះ។

ក្រុមហ៊ុន​នេះ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ ៗ ផ្សេងទៀត​ដែល​បាន​អនុវត្ត​ជំហាន​ស្រដៀង​គ្នា​នាពេលថ្មីៗនេះ។ នៅ​ចុងខែ​កក្កដា ក្រុមហ៊ុន Alphabet Inc (GOOGL.O) បាន​និយាយថា ក្រុមហ៊ុន​នឹង​អនុញ្ញាតឱ្យ​និ​យោ​ជិ​ក​ដែល​មិនចាំបាច់​ធ្វើការ​នៅក្នុង​ការិយាល័យ​ធ្វើការ​ពី​ផ្ទះ​រហូតដល់​ចុងខែ​មិថុនា ឆ្នាំ២០២១ ខណៈដែល​ក្រុមហ៊ុន Twitter Inc (TWTR.N) អនុញ្ញាតិ​ឲ្យ​មានការ​បំពេញការងារ​ពី​ចម្ងាយ​ដោយ​គ្មាន​កំណត់ សម្រាប់​បុគ្គលិក​មួយចំនួន​របស់​ខ្លួន។

អ្នកនាំពាក្យ Facebook និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ី​ម៉ែ​ល​ថា៖

“ ផ្អែកលើ​ការណែនាំ​ពី​អ្នកជំនាញ​សុខភាព និង​រដ្ឋាភិបាល​ក៏ដូចជា​ការសម្រេចចិត្ត​ដែល​បានមកពី​ការពិភាក្សា​ផ្ទៃក្នុង​របស់​យើង​អំពី​បញ្ហា​ទាំងនេះ យើង​កំពុង​អនុញ្ញាតឱ្យ​និ​យោ​ជិ​ក​បន្ត​ធ្វើការ​ពី​ផ្ទះ​រហូតដល់​ខែកក្កដា ឆ្នាំ២០២១” ។

លើសពីនេះ​ទៀត យើង​កំពុង​ផ្តល់ឱ្យ​និ​យោ​ជិ​កនូវ​ប្រាក់​បន្ថែមចំនួន ១០០០ ដុល្លារ​បន្ថែមទៀត​សម្រាប់​តម្រូវ​ការរៀបចំ​ការិយាល័យ​នៅផ្ទះ។

ក្រុមហ៊ុន Facebook បន្ថែម​ផងដែរ​ថា ក្រុមហ៊ុន​នឹង​បន្ត​បើក​ការិយាល័យ​ឡើងវិញ​នៅក្នុង​សមត្ថភាព​ដែលមាន​កម្រិត យោងតាម​ការអនុញ្ញាតិ​ពី​ការណែនាំ​របស់​រដ្ឋាភិបាល​និង​ទីកន្លែង​គ្រប់គ្រង​ការឆ្លង​វីរុស​បាន​រយៈ​ពីរ​ខែ។

ទោះយ៉ាងណា ក្រុមហ៊ុន​បាន​បន្ថែមទៀតថា វា​ទំនងជា​មិនមាន​ទីតាំង​ជាច្រើន​នឹង​បើក​ដំណើរការ​ឡើងវិញ​នោះទេ​នៅ​សហរដ្ឋអាមេរិក និង​អាមេរិក​ឡាទីន​មុន​ដំណាច់​ឆ្នាំនេះ​ដោយសារតែ​ចំនួន​នៃ​ការឆ្លង​ជំងឺ​កូ​វី១៩ មាន​កម្រិត​ខ្ពស់

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Reuters ផ្សាយ​ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here